• 2016-11-16 02:30:00
  • ព័ត៌មាន

សុវណ្ណ​ រ៉ាផា និយាយ​អ្វី​ខ្លះ​ពី សុគន្ធកញ្ញា និង សុខ សោម៉ាវត្តី?

  • 2016-11-16 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ សុវណ្ណ​ រ៉ាផា បាន​​​សរសើរ​តារា​​សម្ដែង​ស្រី​រៀម​ច្បង​មិន​ដាច់​ពី​មាត់​ដោយ​សារ​អត្តចរិត ​និង​ភាព​រួស​រាយ​តាំង​ពី​ជួប​លើក​ដំបូង​​គឺ អ្នក​នាង សុខ សោម៉ាវត្តី ចំណែក​ឯ​ សុគន្ធកញ្ញា វិញ​មិន​ធ្លាប់​ជួប​ទេ​តែ​ចូល​ចិត្តបទ​ចម្រៀង​​ខ្លាំង។

សុវណ្ណ រ៉ាផា បាន​លើក​ឡើង​ថា​តាម​ពិត​នាង​​ចូល​ចិត្ត​អ្នកនាង សុខ សោម៉ាវត្តី តាំង​ពី​យូរណាស់មកម្ល៉េះ ​គ្រាន់​តែ​មិន​ដែល​បាន​រួម​ការងារ​ជាមួយ​ រហូត​បាន​ថត​រឿង"ទង់​ព្រលឹង"ដំបូងជុំគ្នា​ទើប​នាង​ដឹង​ថា​​តួ​ស្រី "បណ្ដឹង​ស្រី​ទាំង​៥" គឺ​ជា​មនុស្ស​រួស​រាយ​និង​គួរ​ឲ្យ​គោរព។

មិន​តែ​ប៉ុណ្ណោះ​តួស្រី​នៅ​ក្នុង​រឿង "ចំណារ​ព្រហ្មលិខិត" ក៏​បាន​លើក​ពី​តារា​ចម្រៀង​ស្រី​នៅ​ក្នុង​​ដួង​ចិត្ត​របស់​នាង​ផង​ដែរ​គឺ ឱក សុគន្ធកញ្ញា នាង​មិន​ធ្លាប់​បាន​រួម​ការងារ​ជាមួយ​តារា​រៀម​ច្បង​រូប​នេះ​ទេ​ តែ​​នាង​ចូល​ចិត្ត​រាល់បទ​ចម្រៀង​​របស់​តារា​ចម្រៀង​ជួរ​មុខ​រូប​នេះ​ គឺ​ចូល​ចិត្ត​តាំង​ពី​តូច​ៗម្ល៉េះ៕

ទស្សនា​ការ​បក​ស្រាយ​បន្ថែម​ពី រ៉ាផា៖​​​​

អត្ថបទ៖ Samedy

មតិយោបល់