• 2016-11-13 05:22:29
  • ព័ត៌មាន

ឆាក​ប្រគំ​តន្ត្រី​ត្រៀម ជួប​តារា​ល្បី​ៗ នៅ​កោះ​ពេជ្រ​យប់​នេះ​

  • 2016-11-13 05:22:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​បុណ្យ​អុំទូក​៣​ថ្ងៃ​ ដើម្បី​ញ៉ាំង​បរិយាកាស​ឲ្យ​សប្បាយ​បន្ទាប់​ពី​ដើរ​ទិញ​ទំនិញ​នានា​​រួច​ បងប្អូន​ប្រជា​ពលរដ្ឋ​អាច​​ចូល​រួម​កម្សាន្ត​ជាមួយ​សិល្បករ​ខ្មែរ​​​ល្បីៗប្រចាំ​ព្រះរាជាណាចក្រកម្ពុជា តាម​ឆាក​​​ផ្សេងៗ​គ្នានៅ​កោះពេជ្រ​ និង​មួយ​ទៀត​មាន​នៅ​មុខ​វត្ត​បុទម​​ផង​ដែរ។

ជិះកាត់​តាម​ Naga World ឆ្លង​តាមស្ពាន​​ចូល​ដល់​ទឺក​ដី​កោះ​ពេជ្រ ​នឹង​ឃើញ​ឆាក​ធំ​មួយ​របស់​ស្ថានីយ៍​ទូរទស្សន៍​ប៉ុស្ត៍​បាយ័ន រួម​នឹង​ឆាក​តូច​មួយ​នៅ​ជាប់​ទី​នោះ​ដែរ​។ រីឯឆាក​ធំមួយ​ទៀត​ គឺ​ឆាក​របស់​ស្រាបៀរ Ganzberg នៅក្រោយ​ City Hall កោះពេជ្រ និង​ឆាក​តូចមួយ​ទៀត​​នៅក្រោយ​អគារ​ពិព័រណ៍សន្និបាត​ G,H,I។

ខាង​ក្រោម​នេះ​​ ឆាក​មួយ​ចំនួន​ត្រៀម​សម្រាប់​ឱកាស​បុណ្យ​អ៉ុំទូក​រយៈ​ពេល​ ៣​ថ្ងៃ​៖

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់