- 2016-11-13 06:41:05
- ព័ត៌មាន
អ៉ុំទូកឆ្នាំនេះ រីយ៉ា គេងឈឺនៅផ្ទះ
- 2016-11-13 06:41:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៉ុំទូកឆ្នាំនេះ រីយ៉ា គេងឈឺនៅផ្ទះ
ចន្លោះមិនឃើញ
អុំទូកឆ្នាំនេះ តារាសម្ដែងស្រីវ័យក្មេង រីយ៉ា ប្រាប់ថាមិនបានទៅណាទេ ព្រោះឥឡូវកំពុងតែគេងឈឺនៅផ្ទះរយៈពេល ៣ថ្ងៃហើយ។
តួស្រីក្នុងបទ "ទីបំផុត" បន្តឲ្យដឹងទៀតថាអ៉ុំទូក៣ថ្ងៃមិនបានទទួលកម្មវិធីសិល្បៈឡើយ ត្បិតកំពុងគេងឈឺគ្រុនផ្ដាសាយធំនៅផ្ទះរយៈពេល៣ថ្ងៃហើយ មិនទាន់បានជាសះស្បើយទេ។
រីយ៉ា បន្ថែម៖ “ខ្ញុំគ្រុនផ្តាសាយ៣ថ្ងៃហើយបង ហៀរសំបោរដូចកូនក្មេងចឹង ក្តៅខ្លួនទៅណាមិនរួចទេបង អ៉ុំទូកឆ្នាំនេះកម្សត់ណាស់ ចង់ទៅដើរលេងដែរ ប៉ុន្តែគ្មានអារម្មណ៍ទេបង បើឈឺចឹង"៕