• 2016-11-15 07:27:52
  • ព័ត៌មាន

អស់ស្ទះ!មួយ​កំប៉ុង​អាច​ឈ្នះ​រង្វាន់​យក្ស​ Ford Rangers តម្លៃជាង​៤០០០០ដុល្លារ

  • 2016-11-15 07:27:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​លោក​អ្នក​ទទួល​ទាន​ស្រាបៀរ​ Ganzberg មួយ​កំប៉ុង​អាច​មាន​សំណាង​ឈ្នះ​រថយន្ត​ Ford Rangers តម្លៃជាង​៤០០០០ដុល្លារ។

ឆ្លៀត​ក្នុង​​ឱកាស​ប្រគំ​តន្ត្រី​ Ganzberg Uber Music Festival ​​ក៏​បាន​​រៀប​ចំ​ចែក​​ឡាន​ Ford Rangers តម្លៃជាង​៤០០០០ដុល្លារ​ជូន​អតិថិជន​ដែល​មាន​ត្រូវ​រង្វាន់​ទៀត​ផង។ លោក សាន់ ដារ៉ា អ្នក​រៀប​ចំ​កម្មវិធី​ខាង​លើ​​ប្រាប់​ថា​ រង្វាន់​ឡាន​គឺ​អតិថិជន​ឈ្នះ​​តាំង​ពី​មុន​ថ្ងៃ​​បុណ្យ​អ៉ុំទូក ប៉ុន្តែ​ឆ្លៀត​ឱកាស​មាន​ប្រគំ តន្ត្រី​ ទើប​យក​មក​ចែក​ជូន​បងប្អូន​តែ​ម្តង​។ យ៉ាង​ណា​មិញ​ សម្រាប់​ការ​ប្រគំ​តន្រ្តី​៤​យប់​ របស់​ស្រាបៀរ​ Ganzberg នេះ​នឹង​មាន​រង្វាន់​បន្ត​បន្ទាប់​ទៀត​ដូចជា​ម៉ូតូ ថវិកា មួក​សុវត្ថិភាព​ជា​ដើម​។ រូបភាពខាងក្រោម​នេះបងប្រុស សែន សឿន មកពីខេត្ត​កំពង់ស្ពឺ ឈ្នះរង្វាន់​ឡាន Ford Rangers មួយគ្រឿង​ពី​ស្រាបៀរ Ganzberg។

លក្ខខណ្ឌ​ងាយៗ​ដោយ​លោក​អ្នក​ គ្រាន់​តែ​ដែល​ពិសា​ស្រាបៀរ Ganzberg មួយ​កំប៉ុង​ហើយ​​ពិនិត្យ​​មើល​ក្រវិល​កំប៉ុង​ ឃើញ​រូប​សោរ រូប​លុយ ឬ រូប​ផ្សេង​ ហើយ​យក​មកប្រគល់ជូន​សាខា Ganzberg ណាមួយ​ដែល​នៅជិត​លោកអ្នក​បំផុត។

អ្វី​ដែល​ពិសេស​រយៈ​ពេល​៤​ថ្ងៃអតិថិជន​ដែល​មាន​វត្តមាន​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​នេះ អាច​ជាវ​ស្រាបៀរ​ Ganzberg ២កំប៉ុងថែមជូន​មួយ​កំប៉ុង និង​ទទួល​បាន​សន្លឹកឆ្នោតមួយ​សន្លឹក​សម្រាប់​ផង​យក​រង្វាន់ជា​ច្រើន​ផ្សេង​ទៀត​។ ទទួល​ទាន​បណ្តើរ​ ទស្សនាការ​សម្តែង​របស់​សិល្បករ​ល្បីៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ រួមនឹងរសជាតិ​កាន់​តែ​ពិសេស​មួយ​កម្រិតទៀត៕

កុំភ្លេច​ណា​!!!ឱកាស​ពិសេស​សម្រាប់​បងប្អូន​នៅសល់​មួយ​យប់​នេះទៀត ក្នុង​នោះ​មិន​ត្រឹម​តែ​ជួប​សិល្បករ​ល្បីៗ​ប្រចាំ​ព្រះរាជាណា​ចក្រ​កម្ពុជា​ប៉ុណ្ណោះ​ទេ ក៏ មាន​វត្តមាន​តារា​ចម្រៀង​​ថៃ​ចូល​រួម​ទៀត​ផង​​ ដែល​កម្មវិធី​ប្រគំ​តន្ត្រី​ Ganzberg Uber Music Festival ប្រព្រឹិត្ត​ទៅ​នៅ​ក្រោយ​ City Hall៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់