
- 2016-11-18 02:05:02
- ព័ត៌មាន
ខ្ញុង និយាយអ្វីខ្លះ ក្រោយ ដួង សុខគា ដើរចេញ
- 2016-11-18 02:05:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្ញុង និយាយអ្វីខ្លះ ក្រោយ ដួង សុខគា ដើរចេញ
ចន្លោះមិនឃើញ
លោក ដួង សុខគា បានសម្រេចដើរចេញពីកម្មវិធី "សំណើចតាមភូមិ" និង "ផ្ទះលោកតា" របស់ CTN ជាមួយព័ត៌មានចចាមអារ៉ាមថា មានការអាក់អន់ចិត្តខ្លះៗជាមួយនាយ ពែកមី និង នាងខ្ញុង ។ ឥឡូវ ខ្ញុង បានចេញមុខ ធ្វើការពន្យល់ខ្លះៗលើហេតុការណ៍នេះ។
ខ្ញុង និយាយថា ខ្លួនរួមជាមួយនាយ ពែកមី មិនដឹងខ្លួនទាល់តែសោះទៅលើការចោទប្រកាន់របស់លោក សុខគា។ នាងថា មិនដែលបានមើលងាយ រៀមច្បងឡើយ ពេលជួបមុខម្ដងៗ មានតែជម្រាបសួរគ្រប់កន្លែងថែមទៀត មិនដែលអាក់ខានឡើយ ។
ខ្ញុងលើកឡើងថា ការពិតលោក ដួង សុខគា ចិត្តច្រើន ព្រោះឧស្សាហ៍អន់ចិត្តជាមួយក្រុមការងារខ្លះៗ ហើយសុំឈប់ជាច្រើនលើកមកហើយ។
សូមស្ដាប់ការបកស្រាយរបស់ នាងខ្ញុង ជុំវិញបញ្ហាទាំងនេះ៖
នាងបន្ថែមទៀតថា ក្រុមកំប្លែងរបស់នាង រួមជាមួយលោកតា វ៉ិចទ័រ គ្រោងនឹងធ្វើវីដេអូឃ្លីបមួយ ក្នុងពេលឆាប់ៗ ដើម្បីបកស្រាយបញ្ហានេះ។
ជុំវិញបញ្ហាខាងលើនេះ លោក ដួង សុខគា ឲ្យដឹងថា លោកមិនបានអន់ចិត្តជាមួយ ពែកមី ឬខ្ញុងឡើយ។ "និយាយតាមត្រង់ ខ្ញុំមិនដែលអន់ចិត្តអ្វីនឹងអ្នកនាងខ្ញុងនោះទេ សូម្បីតែបន្តិច"។ តាមសារពត៌មានកន្លងមក លោកបានប្រាប់ថា មានការអន់ចិត្តក្នុងក្រុមការងារខ្លះមែន ប៉ុន្តែលោកសុំមិនបញ្ចេញចំឈ្មោះបុគ្គលនោះឡើយ។
វិលមក លោក សុវណ្ណ រិទ្ធី ហៅ លោកតា វ៉ិចទ័រ វិញបានប្រាប់ដែរថា ឆាប់ៗនេះ លោក នឹងហៅ ភាគីទាំងអស់មកជួបជុំគ្នា ដើម្បីដោះស្រាយបញ្ចប់រឿង មិនចង់ឲ្យរឿងកាន់តែវែងឆ្ងាយថែម ព្រោះទាំងសង្ខាងសុទ្ធតែកូនចៅ ប្រៀបបានទៅសាច់ញាតិទាំងអស់៕