• 2016-11-18 03:22:29
  • ស្ទីលតារា

Jennifer Lopez បង្ហាញ​រាង​ស៊ី​អារម្មណ៍​មិន​ចាញ់​ក្មេង ទោះ​វ័យ​៤៧​ឆ្នាំ

  • 2016-11-18 03:22:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​​ស្ថិត​ក្នុង​វ័យ​៤៧​ឆ្នាំ Jennifer Lopez បាន​បង្អួត​រាង​ដង​ខ្លួន​យ៉ាង​សិចស៊ី​​​លើ​​អាងទឹក​ខៀវ​ស្រងាត់​ កំឡុង​ពេល​ថត​ឲ្យ​ទស្សនាវដ្ដី Harper's Bazaar សម្រាប់​លេខ​ថ្មី​ខែ​ ធ្នូ និង​មករា។

តារា​ស្រី​​កូន​២​រូប​នេះ​​បញ្ចេញ​ស្ទីល​ស៊ី​អារម្មណ៍​ផ្សេង​គ្នា ក្នុង​ឈុត​សំលៀកបំពាក់​២​បែប​ខុស​គ្នា សម្រាប់​ទស្សនាវដ្ដី និង​​អម​ដោយ​ការ​បង្ហាញ​នូវ​ម៉ូដ​ស្បែកជើង​ថ្មី​ម៉ាក  Giuseppe Zanotti។ ក្នុង​រូប​ទី​មួយ Jennifer បាន​ដេក​លើ​ឈើ​លោត​ទឹក​ពាក់​ឈុត​ហែលទឹក​ពណ៌​ខៀវ​ ផ្សំ​ជាមួយ​ស្បែកជើង​កែង​ពណ៌​ទឹក​ប្រាក់ និង​បង្ហាញ​រាង​ត្រគាក​ដ៏​សិចស៊ី។ ឯ​រូប​ទី​​ពីរ​​ម្ចាស់​បទ “Ain't Your Mama” ពាក់​រូប​​ពណ៌​ឥន្ទធនូ និង​​បង្ហាញ​រាង​ជើង​ដ៏​ស្រលូន៕ ​​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់