គិតត្រឹមពេលនេះ Jennifer Lopez គឺមានវ័យ ៥០ ឆ្នាំទៅហើយ...
បើតាមវិបសាយ TMZ បានឲ្យដឹងថា កាលពីសប្ដាហ៍មុន តារាចម្រៀង Jennifer Lopez បាន....
ជីវិតជាតារាហូលីវូដ ភាគច្រើនតែងរស់នៅជាមួយភាពហ៊ឺហា សម្ភារនិយម និងមានអ្វីសព្វបែបយ៉ាងប្រើ
កម្មវិធីពានរង្វាន់ MTV Video Music Awards សម្រាប់ឆ្នាំ ២០១៨ ត្រូវបានប្រព្រឹត្តឡើងកាលពីថ្ងៃទី ២០ ....
អំឡុងពេលបង្ហាញខ្លួនក្នុងទីក្រុង New York តារាចម្រៀង Jennifer Lopez បានធ្វើឲ្យមហាជន និងក្រុមអ្នក
នៅក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដី Harper's Bazaar តារាចម្រៀង Jennifer Lopez...
ថ្វីត្បិតបានចែកផ្លូវគ្នាហើយក្ដី តែតារាចម្រៀង Jennifer Lopez និងស្វាមីនៅតែរក្សាចំណងមិត្តភាពជាមួយគ្នា
ទើបតែចែកផ្លូវជាមួយតារាចម្រៀង Drake កាលពីខែមុនសោះ ពេលនេះ Jennifer Lopez រកបានស្នេហ៍ថ្មីម្នាក់ទៀតហើយ
ដើម្បីបង្ហាញពីក្ដីស្រឡាញ់ Drake ទិញខ្សែកពេជ្រ តម្លៃ១០ម៉ឺនដុល្លារឲ្យមិត្តស្រី...
តារាចម្រៀង Jennifer Lopezត្បិតតែឈានចូលវ័យ៤៧ឆ្នាំនិងមានកូន២នាក់ ប៉ុន្តែនាងនៅតែអាចរក្សារាងនិងសម្រស់មិនចាញ់នារីវ័យក្មេងៗប៉ុន្មានទេ។
Jennifer Lopez និង Casper Smart ត្រូវបានគេដឹងថាចែកផ្លូវគ្នាដើរហើយ បន្ទាប់ពីចំណាយពេលរស់នៅជាមួយគ្នាអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ ប៉ុន្តែប្រភពមួយចំនួននៅតែគិតថា២នាក់នេះ នៅរស់នៅក្នុងផ្ទះជាមួយគ្នាដដែល។ មនុស្សជិតស្និទ្ធនឹងតារាល្បីទាំងពីរខាងលើបានប្រាប់ទៅ TMZ ថា Casper នៅតែមិនដាច់អាល័យជាមួយ Jennifer ទេ ហើយពួកគេទាំងពីរនាក់បច្ចុប្បន្នក៏មិនទាន់បង្កាត់ភ្លើងស្នេហ៍ដែរ ដោយគ្រាន់តែងាកមកធ្វើការជាមួយគ្នាវិញប៉ុណ្ណោះ។ ចំពោះរឿងផ្ដើមស្នេហ៍ជាថ្មី នៅមិនទាន់ខាងណាជាអ្នកនិយាយចាប់ផ្ដើមមុនឡើយ។ ចំពោះរឿងនេះ ខាងវិបសាយ PEOPLE ឯណោះចុះផ្សាយដែរថាពីរនាក់នេះ មិនអាចត្រលប់ទៅរកភាពដើមវិញបានទេ ព្រោះខាងស្រី Jennifer ជាអ្នកដាច់ចិត្ត គ្មានការស្រណោះអាល័យអ្វីឡើយ។ ដូច្នេះ ការនៅជាមួយគ្នាប៉ុន្មានថ្ងៃមកនេះ គ្រាន់តែរឿងការងារមួយមុខប៉ុណ្ណោះ មិនមែនពួកគេចាប់ផ្ដើមស្រលាញ់គ្នាវិញទេ។ ចំពោះសាមីខ្លួន Jennifer ផ្ទាល់ក៏បានបង្ហោះសារមួយដែរថា រូបនាងនឹងការពារបេះដូងរបស់នាង មិនឱ្យទទួលរងការឈឺចាប់ម្ដងទៀតឡើយ ខណៈដែលដំណឹងដាច់គ្នាជាមួយអ្នករាំ Casper អាចនឹងជារឿងពិត៕ ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ people
ស្នេហារវាងតារាចម្រៀង Jennifer Lopezវ័យ៤៧ឆ្នាំនិងមិត្តប្រុសCasper Smart វ័យ២៩ឆ្នាំបានដើរដល់ផ្លូវបំបែកហើយ ក្រោយស្រឡាញ់គ្នា៥ឆ្នាំ តែពួកគេនៅតែរាប់អានគ្នាជាមិត្តធម្មតា។ នេះតាមការឲ្យដឹងពី PEOPLE ។ តាមប្រភពបានប្រាប់ឲ្យដឹងថា៖" JenniferនិងCasperដែលជាអ្នករាំបានចែកផ្លូវគ្នា។ ពួកគេបានចប់គ្នារយៈពេលប៉ុន្មានសប្ដាហ៍មកហើយ។ ដូច្នេះវាគ្មានរឿងស្នេហាអ្វីទៀតទេ តែពួកគេនៅតែមានភាពល្អនឹងគ្នា រាប់អានជាមិត្តភ័ក្ដិ។ ហើយការបែកគ្នាគឺបែកដោយតាមសម្រួល"។ យ៉ាងណាមិញ ប្រភពជិតស្និទ្ធមួយទៀតរបស់ Casper បានប្រាប់ TMZ ថា ការបែកគ្នារវាងតារាទាំងពីរមិនពិតប្រាកដទេ តែមានមនុស្សមួយចំនួនបានប្រាប់ទៅវិបសាយនានាថាទំនាក់ទំនងរបស់ពួកគេបានចប់។ អ្វីៗកាន់តែច្បាស់មានតែ Jennifer និងCasperទើបអាចបញ្ជាក់រឿងនេះបាន តែមកដល់ពេលនេះពួកគេមិនទាន់មានប្រតិកម្មអ្វីឡើយ៕ ចុចអាន៖ J.Lo បានលុយប៉ុន្មាន ពេលចម្រៀងក្នុងមង្គលការកូនសេដ្ឋីដែលចំណាយអស់១ពាន់លានដុល្លារ? ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ mirror
នៅក្រោយផ្ទាំងវាំងនននោះ សួរថាមានមនុស្សប៉ុន្មាននាក់ដែល
តារាចម្រៀងជើងចាស់ Jennifer Lopez អាចទទួលបានកាដូជាប្រាក់១លានដុល្លារអាមេរិកសម្រាប់សម្ដែងមិនដល់១ម៉ោងផងក្នុងពិធីមង្គលការលោក Said Gutseriev កូនប្រុសរបស់មហាសេដ្ឋី Mikhail Gutseriev និងនាង Khadija Uzhakhovs កាលពីពេលថ្មីៗ។ យោងតាម etonline។ លោក Said Gutseriev ជាកូនកំលោះ និងនាង Khadija Uzhakhovs ជាកូនក្រមុំបានកាន់ដៃគ្នារៀបការនៅភោជនីយដ្ឋាន Safisa Restaurant ទីក្រុងមូស្គូ ប្រទេសរុស្សីដែលមានភ្ញៀវចូលរួមប្រមាណ៦០០នាក់។ តារាចម្រៀងល្បីៗ Jennifer Lopez, Enrique Iglesias និង Sting ត្រូវបានលោកមហាសេដ្ឋី Mikhail Gutseriev អញ្ជើញមកសម្ដែង ដើម្បីបង្កើនភាពរីករាយ។ សម្រាប់តារាទាំង៣ មានតែ Jennifer ម្នាក់គត់ដែលគេទម្លាយទឹកប្រាក់ដែលទទួលបានក្នុងពិធីមង្គលការនោះ។ ចំពោះលុយដែលចំណាយលើមង្គលការគឺឪពុកខាងប្រុសលោមហាសេដ្ឋីរុស្សី Mikhail Gutseriev ជាអ្នករ៉ាប់រងទាំងអស់៕ កូនក្រមុំ កូនកំលោះ ចុចអាន៖Jennifer Lopez មានវត្តមានក្នុងមង្គលការកូនសេដ្ឋីរុស្សីដែលចំណាយអស់១០០០លានដុល្លារ ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖etonline
កម្សាន្ត