• 2018-11-15 03:32:00
  • ព័ត៌មាន

អស់​ស្ទះ!​ សម្ដែង​មិន​ដល់ ៣០ នាទី​ផង Jennifer Lopez ស៊ី​ថ្លៃ​ដល់​​ខ្ទង់​លាន​ដុល្លារ

  • 2018-11-15 03:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​វិប​សាយ TMZ បាន​ឲ្យ​ដឹង​ថា កាល​ពី​សប្ដាហ៍​មុន តារា​ចម្រៀង Jennifer Lopez បាន​ឡើង​ច្រៀង​ក្នុង​កម្មវិធី​មួយ​នៅរដ្ឋ Qatar ​រយៈពេល​ត្រឹម​តែ ២០ នាទីបូក​រួម​នឹង​ការ​សួរ និង​ឆ្លើយ​​សំនួរ នៅ​ឯ​កម្មវិធី​សម្ពោធ​ផ្សារ​ទំនើប​ថ្មី​មួយ​នៅ​ទី​នោះ​ផង​ដែរ។​

សម្រាប់​ការ​សម្ដែង​ត្រឹម​រយៈពេល​ខ្លី​នេះ J Lo ស៊ី​ថ្លៃ​បាន​រហូត​​ដល់ ២ លាន​ដុល្លារ បូករួម​ទាំង ១ លាន​ដុល្លារ​ផ្សេង​ពី​លើ​ការ​ចំណាយ​ផ្សេងៗ ក្នុង​នោះ​រួម​មាន​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ឯកជន​ផង​ដែរ។ ក្នុង​កម្មវិធី​នោះ​ តារា​ចម្រៀង​ដ៏​ល្បី​រូប​នេះ បាន​និយាយ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​របស់​ស្ត្រី បញ្ហា​ពាក់ព័ន្ធ​ចម្បង​ៗ ក្នុង​ប្រទេស​មួយ​នេះ។

បន្ថែម​ពី​នេះ​ទៀត នៅ​សប្ដាហ៍​ក្រោយ Jennifer Lopez គ្រោង​នឹង​ធ្វើ​ការ​ប្រគំ​តន្ត្រី​របស់​នាង​ក្នុង​កម្មវិធី​ជប់លៀង​មួយ​របស់​ក្រុមហ៊ុន​​ជើង​ហោះ​ហើរ Qatar Airways នៅ​ឯ​រោង​ភាពយន្ត Dolby ក្នុង​ទីក្រុង Los Angeles។ នៅ​ទី​នោះ​ដែរ នាង​នឹង​ត្រូវ​ធ្វើ​ការ​ប្រគំ​តន្ត្រី​រយៈពេល ២០ នាទី​ដូច​គ្នា ជាមួយ​​តម្លៃ​ខ្លួន ១,២ លាន​ដុល្លារ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តម្លៃ​ខ្លួន​នេះ គឺ​គ្រាន់​តែ​ជា​តម្លៃ​ដែល​ខាង​ក្រុមហ៊ុន​ផ្ដល់​ឲ្យ Jennifer តែ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​សាមីខ្លួន​ផ្ទាល់ អាច​កំពុង​ស្ថិត​ក្នុង​ការ​ចរចា​គ្នា​នៅ​ឡើយ៕

ប្រភព៖ TMZ ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់