• 2016-11-19 07:02:46
  • ព័ត៌មាន

កម្មវិធី​កម្សាន្ត​មួយ​ចំនួន​របស់​ភីអិនអិន នឹង​ត្រូវ​ផ្លាស់​ប្តូរ​ម៉ោង​ចាក់​ផ្សាយ​

  • 2016-11-19 07:02:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​តម្រូវ​តាម​ពេលវេលា​សម​ស្រប​របស់​ទស្សនិកជន ស្ថានីយ​ទូរទស្សន៍​ភីអិនអិន នឹង​ផ្លាស់​ប្តូរ​ម៉ោង​ចាក់​ផ្សាយ​កម្មវិធី​កម្សាន្ត​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

  • កម្មវិធី​ជជែក​កម្សាន្ត​បែប​ប្រជាប្រិយ «​ស៊ីអារម្មណ៍ ឬ Chit Chat Show» នឹង​ចាក់​ផ្សាយ​នៅ​ម៉ោង ១១:០០-១១:៣០ ព្រឹក រៀង​រាល់​ថ្ងៃ​អាទិត្យ
  • កម្មវិធី «គ្រួសារ​រីករាយ ឬ Family Fun Day» នឹង​ចាក់​ផ្សាយ​នៅ​ម៉ោង ១៩:៣០-២០:០០ យប់ រៀង​រាល់​ថ្ងៃ​សៅរ៍
  • កម្មវិធី​ជជែក​វែក​ញែក​ពី​ព្រឹត្តិការណ៍​ក្នុង​សង្គម «បេសកកម្ម​ប្រចាំ​សប្តាហ៍ ឬ Mission Of the week» នឹង​ត្រូវ​ចាក់​ផ្សាយ​នៅ​ម៉ោង ១០:០០-១០:៣០ នាទី​ព្រឹក រៀង​រាល់​ថ្ងៃ​សុក្រ
  • កម្មវិធី​កំប្លែង​មិន​ចេះ​រីង​ស្ងួត «វេទិកា​ព្រហ្មម៉ាញ ឬ Promanh With Friend» នឹង​ត្រូវ​ចាក់​ផ្សាយ​ចាប់​ពី​ថ្ងៃ​ទី​៤ ធ្នូ ២០១៦ នៅ​រៀង​រាល់​ថ្ងៃ​អាទិត្យ វេលា​ម៉ោង ១១:៣០-១២:០០ ថ្ងៃ​ត្រង់។

ពាក់​ព័ន្ធ​នឹង​ការ​ផ្លាស់​ប្ដូរ​ម៉ោង​ផ្សាយ​នេះ​ដែរ កញ្ញា ទូច បុប្ផា ប្រធាន​ផ្នែក​កម្មវិធី​ផ្សាយ​របស់​ភីអិនអិន បាន​ឲ្យ​ដឹង​ថា៖ "ដោយ​សារ​តែ​មាន​សំណូមពរ​ពី​ទស្សនិកជន​ជា​ច្រើន ឲ្យ​បន្ថែម​ការ​ផ្សាយ​ខ្សែ​ភាព​យន្ត​ភាគ​ខ្មែរ ទើប​ចុង​ឆ្នាំ​នេះ ភីអិនអិន បាន​ពង្រីក​ម៉ោង​ផ្សាយ​រឿង​ភាគ​ខ្មែរ​រហូត​ដល់​មួយ​ម៉ោង ដូច្នេះ ​យើង​ផ្លាស់​ប្ដូរ​ម៉ោង​ចាក់​ផ្សាយ​កម្មវិធី​មួយ​ចំ​នួន​ទៅ​ចាក់​ផ្សាយ​នៅ​ចុង​សប្តាហ៍ ប៉ុន្តែ​ក៏​រៀបចំ​ឲ្យ​ត្រូវ​ទៅតាម​ពេលវេលា​សមស្រប​សម្រាប់​ប្រិយមិត្ត​ផង​ដែរ"។

កញ្ញា​បន្ថែម​ថា៖ "ក្នុង​នោះ​ដែរ ក្រៅពី​ការ​ផ្លាស់​ប្ដូរ​ម៉ោង​ចាក់​ផ្សាយ ភីអិនអិន​ក៏​នឹង​បង្កើត​កម្មវិធី​ថ្មីៗ​ឲ្យ​ត្រូវ​តាម​តម្រូវ​ការ​ទស្សនិកជន។ ខាង​មុខ​នេះ ភីអិនអិន នឹង​មាន​គម្រោង​បន្ថែម​ការ​ចាក់​ផ្សាយ​ភាព​យន្ត​ភាគ​ខ្មែរ​ឲ្យ​បាន​ច្រើន​ជាង​នេះ"។

ស្ថានីយ​ទូរទស្សន៍​ភីអិនអិន កំពុង​ខិត​ខំ​បង្កើត និង​ផលិត​កម្មវិធី​ថ្មីៗ ដើម្បី​ផ្តល់​ការ​កម្សាន្ត ចំណេះ​ដឹង និង​អត្ថប្រយោជន៍​ផ្សេងៗ​ដល់​ប្រិយមិត្ត​ដែល​កំពុង​គាំទ្រ និង​ទស្សនា​រាប់​លាន​នាក់​ទូទាំង​ប្រទេស។ ថ្មីៗ​នេះ ភីអិនអិន ក៏​បាន​បង្កើត​កម្មវិធី​មួយ​ឈ្មោះ​ថា «រសជាតិ​ប្រចាំ​ផ្ទះ​បាយ Teapot» ចាក់​ផ្សាយ​រៀង​រាល់​ថ្ងៃ​សៅរ៍ វេលា​ម៉ោង ១២:០០-១២:៣០ ថ្ងៃ​ត្រង់។ កម្មវិធី​នេះ​ក៏​នឹង​ផ្តល់​ចំ​ណេះ​ដឹង​ផ្នែក​ធ្វើ​ម្ហូប​ដល់​ប្រិយមិត្ត ទាំង​ម្ហូប​បែប​ខ្មែរ និង​ម្ហូប​បែប​ថៃ ព្រម​ទាំង​មាន​ការ​ចូលរួម​ពី​សំណាក់​តា​រាថៃ​ល្បីៗ បង្កើត​អ្វី​ដែល​ប្លែកៗ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍៕

អត្ថបទ៖ ពាណិជ្ជកម្ម

មតិយោបល់