- 2016-11-30 01:22:42
- ព័ត៌មាន
កាក់កបហាងខោអាវ អេនជី ត្រៀមបើកហាងថ្មី១ទៀត
- 2016-11-30 01:22:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាក់កបហាងខោអាវ អេនជី ត្រៀមបើកហាងថ្មី១ទៀត
ចន្លោះមិនឃើញ
បន្ទាប់ពីកាក់កបលើ ជំនួញសំលៀកបំពាក់ តារាចម្រៀងរបស់ផលិតកម្មសាន់ដេ កញ្ញា អេនជី បានខ្សឹបប្រាប់ Sabayថា ឆាប់ៗខាងមុខនេះ នាងគ្រោងបើកហាងមួយទៀត ។
ហាងដែលនាង គ្រោងបើកនោះ មិនមែនជាហាងលក់ សំលៀកបំពាក់នេះទេ គឺជាហាងសាច់អាំង។ "ខ្ញុំទើបទិញផ្ទះមួយនៅផ្លូវវ៉េងស្រេង ខ្ញុំនឹងបើកហាងសាច់អាំងមួយនៅទីនោះ ប្រហែល៣ទៅ៤ខែទៀតបានចប់កុងត្រាផ្ទះ ព្រោះផ្ទះនោះ បច្ចុប្បន្នខ្ញុំជួលឲ្យគេ" អេនជី លើកឡើង។
តារាវ័យ២៥ឆ្នាំរូបនេះបានបន្តថា មូលហេតុដែលនាំឲ្យនាងសម្រេចចិត្តបើកហាងសាច់អាំង មិនពង្រីកសាខាហាងសំលៀកបំពាក់បន្ថែម ក៏ព្រោះតែខ្លួនគិតថា របរនេះកំពុងពេញនិយមអាចចំណេញច្រើន គួបផ្សំផ្ទះទើបទិញនោះ ស្ថិតនៅដំបន់ទីប្រជុំជនមានរោងចក្រច្រើននៅក្បែរនោះផង។
"ហាងខោអាវ ខ្ញុំគិតថាមាន១សិនបានហើយ ព្រោះយើងមានដៃគូបង រ៉ាយុទ្ធគាត់មានសាខាច្រើន សាច់អាំងហ្នឹងអាចចំណេញ មិនចាញ់គ្នាទេ " អនាគតប្អូនថ្លៃ ម្ចាស់ហាងខោអាវរ៉ាយុទ្ធ បន្ថែម។
ជំនួញទី២នេះ មិនទាន់ដឹងថា ត្រូវចំណាយទុនប៉ុន្មានឡើយ តែតាមការវាយតម្លៃអេនជីថា ប្រហែលមិនលើស ហាងខោអាវនោះទេ។ កាលអេនជី បើកហាងលក់សំលៀកបំពាក់នៅម្ដុំ ផ្ការាំទឹករាំនោះ បានប្រើដើមទុនប្រហែល២ម៉ឺនដុល្លារ ដោយនាងចូលហ៊ុនជាមួយ គូដណ្ដឹងរបស់ខ្លួន។
មិនខុសពីជំនួញទី១គម្រោងបើកហាងសាច់អាំងនេះ អេនជី ប្រាប់ថា នៅតែបន្តបោះទុនជាមួយគូដណ្ដឹងទៀត ហើយចំពោះរឿងរៀបការវិញ នាងបញ្ជាក់ថា ប្រហែល១ឆ្នាំទៀត៕