• 2016-12-15 04:50:35
  • ព័ត៌មាន

ហួរ ឡាវី កំពុង​តែជួប​ទុក្ខ​ធំ​

  • 2016-12-15 04:50:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃព្រ​ហស្បតិ៍​នេះ​តារា​ចម្រៀង​ជើង​ចាស់​ លោក ហួរ ឡាវី បាន​បង្ហោះសារ​​នៅ​ក្នុងបណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​ថា​ ឪពុក​របស់​លោក​បាន​ទទួល​មរណៈ​ភាព​កាល​ពី​ថ្ងៃ​ទី​១៤ ខែ ធ្នូ​ ឆ្នាំ២០១៦ ម្សិល​មិញវេលា​ ម៉ោង ៦ ល្ងាច​។

តារា​ចម្រៀង​ជើង​ចាស់​រូប​នេះ​បាន​ឲ្យ​ដឹង​តាម​រយៈ​ហ្វេស​ប៊ុក​ទៀត​ថា​ ឪពុក​របស់​លោក​ឈ្មោះ​ ហ៊ួ លីឈាន ទទួល​មរណៈ​ភាព​ក្នុង​ជន្មាយុ​៨៨​ វស្សា។ ពេល​នេះ​សព​​កំពុង​តែ​តម្កល់ធ្វើ​បុណ្យ​នៅគេហ​ដ្ឋាន ខេត្ត​កំពង់​ចាម៕

សារដែលលោក ហួរ ឡាវី បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់