- 2016-12-19 06:07:15
- ព័ត៌មាន
ស្រីស្អាតមកពីព្រះសីហនុ ដួង ម៉ាណា ប្រកាសថ្ងៃចូលរោងការហើយ!
- 2016-12-19 06:07:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីស្អាតមកពីព្រះសីហនុ ដួង ម៉ាណា ប្រកាសថ្ងៃចូលរោងការហើយ!
ចន្លោះមិនឃើញ
ពិធីការិនីទូរទស្សន៍អប្សរា ដួង ម៉ាណា បានប្រាប់ឲ្យដឹងថា នាងនឹងចូលរោងការនៅដើមខែក្រោយនេះហើយ បន្ទាប់ពីរកបានបុរសគូជីវិតបាន។
ម៉ាណា កំពុងដើរចែកធៀបអញ្ជើញភ្ញៀវកិត្តិយសដែលតាមគម្រោង គឺមានប្រមាណជា ៤០០នាក់ ស្មើនឹង ៤០តុ ក្នុងនោះមិត្តភក្ដិសិល្បករ គឺមានតិចតួចប៉ុណ្ណោះ។ ចំពោះថ្ងៃពិធីពិតប្រាកដគឺនៅថ្ងៃពុធទី៤មករា ឆ្នាំ ២០១៧ ដោយនឹងត្រូវប្រារព្ធធ្វើឡើងនៅភោជនីយដ្ឋានសេវេន ឡាក់គីប្រាយសាខាទឹកថ្លា។
អនាគតស្វាមីរបស់កញ្ញា ដួង ម៉ាណា មានឈ្មោះ មុទ ចាន់ដាវីទ មានអាយុ ៣០ឆ្នាំ។ តាម តារាស្រីមកពីខេត្តព្រះសីហនុរូបនេះ អនាគតស្វាមីនាង មិនមែនជាមនុស្សក្នុងសង្គមសិល្បៈ ហើយក៏មិនមែនជាបុគ្គលនៅវណ្ណៈខ្ពស់អ្វីដែរ។ "គាត់ គឺជាអ្នកធ្វើការធម្មតាទេបង គឺជាអ្នកចូលចិត្តធ្វើការងារសង្គមដូចគ្នា!”។ ម៉ាណា ថ្លែង។
កញ្ញា ដួង ម៉ាណា បានបង្ហើបពាក់ព័ន្ធកំណើតស្នេហ៍ថា នាងបានជួបជាមួយស្វាមី កាលពីប្រមាណជា៣ឆ្នាំមុន តាមរយៈការងារសង្គម ដែលក្រោយមកអនាគតស្វាមីបានព្យាយាមទាក់ទងនាងតាមរយៈ Chat ។
"ខ្ញុំអត់ដឹងថា គាត់មើលយើងតាំងពីពេលណាទេ តែដំបូងឡើយ គាត់ឆាតមកម្ដង កាលអំឡុងពាក់កណ្ដាលឆ្នាំ ២០១៣ តែខ្ញុំអត់បានឆ្លើយ លុះមួយឆ្នាំក្រោយមក ទើបគាត់ហ៊ានឆាតមកម្ដងទៀតអញ្ជើញចូលរួមក្នុងថ្ងៃគ្រីស្មាស និងក្រោយទៀតតាមរយៈរៀនភ្លេងបន្តបន្ទាប់"។
ម៉ាណា ប្រាប់បន្តថា ដោយសារនាងចូលចិត្តភ្លេង ហើយអនាគតស្វាមីនាងចេះភ្លេង ទើបនាងអោយជួយបង្រៀននាងលេងភ្លេងជំនាញហ្គីតា។ ក្នុងអំឡុងនោះហើយ ដែលនាំឲ្យទំនាក់ទំនងនាង និងគ្រូភ្លេងកាន់តែមានជិតស្និទ្ធ ហើយក្ដីស្រឡាញ់ពេញចិត្ត ក៏លេចក្នុងបេះដូងរបស់នាងតែម្ដង។
“នៅពេលរៀនជាមួយគាត់ ខ្ញុំបានមើលឃើញពីចំណុចល្អគាត់មួយចំនួន តាមរយៈពាក្យសំដី ស្នាមញញឹម ហើយខ្ញុំក៏ចាប់ផ្ដើមស្រឡាញ់គាត់ម្ដងបន្តិច ហើយគាត់ក៏ស្រឡាញ់យើងខ្លាំង គាត់តស៊ូណាស់ជាមួយខ្ញុំ ព្រោះដឹងហើយខ្ញុំមិនសូវចេះទន់ភ្លន់អីទេ។ ចំណុចល្អមួយទៀត គឺគាត់ជាមនុស្សមានជំហរច្បាស់លាស់ ហើយព្យាយាមមែនទែន!”។
ក្រោយសម្លឹងមើលគ្នារៀងខ្លួន ពួកគេបានក៏បានភ្ជាប់ពាក្យជាមួយគ្នាកាលពីខែកក្កដា ២០១៦ និងឈានមកដល់វេលាអាពាហ៍ពិពាហ៍នៅដើមឆ្នាំក្រោយនេះ តាមកាលបរិច្ឆេទដូចខាងលើ៕