- 2016-12-21 07:50:03
- ព័ត៌មាន
Solji ក្រុម EXID មានបញ្ហាសុខភាពធ្ងន់ធ្ងរ ត្រូវផ្អាកពីក្រុមមួយរយៈ
- 2016-12-21 07:50:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Solji ក្រុម EXID មានបញ្ហាសុខភាពធ្ងន់ធ្ងរ ត្រូវផ្អាកពីក្រុមមួយរយៈ
ចន្លោះមិនឃើញ
Solji សមាជិកក្រុម EXID ត្រូវបានសម្រាកពីក្រុមនាងដោយមិនមានរយៈពេលកំណត់បន្ទាប់ពីរកឃើញថាមានចេញរោគសញ្ញាជំងឺក្រពេញទីរ៉ូអ៊ីដ ជាមូលហេតុបណ្ដាលឲ្យក្រុមEXID បន្តទៅមុខដោយគ្មានSolji សល់តែសមាជិក៤នាក់។
កាលពីថ្ងៃទី២០ខែធ្នូឆ្នាំ២០១៦ ផលិតកម្ម Banana Culture Entertainment បានចេញសារនិយាយពី Solji ដែលជាមេក្រុមរបស់ EXID ទាក់ទងនឹងបញ្ហាសុខភាពរបស់នាង មានសេចក្ដីដូចតទៅ៖
“សួស្ដី នេះជាផលិតកម្ម Banana Culture Entertainment ។ Solji សមាជិកក្រុម EXID មានចេញរោគសញ្ញាជំងឺក្រពេញទីរ៉ូអ៊ីដ (Hyperthyroidism) ដែលថ្មីៗនេះ នាងចេះតែផ្ដាសាយនិងហើមភ្នែកនិងចេញនូវរោគសញ្ញាផ្សេងៗទៀត។ ដូច្នេះ Solji ក៏បានសម្រេចចិត្តទៅពិនិត្យសុខភាពជាបន្ទាន់ហើយក៏រកឃើញថានាងមានជំងឺក្រពេញទីរ៉ូអ៊ីដ ជាជំងឺដែលអ័រម៉ូន (T3 និង T4) បញ្ចេញចំនួនលើសលប់ដោយសារកត្តាផ្សេងៗ (យោងតាមប្រភពរបស់មន្ទីរពេទ្យ Seoul National University Hospital)។
បន្ទាប់ពីពិភាក្សាអស់ពេលយ៉ាងយូរមក ពួកយើងយល់ថាកាតព្វកិច្ចចម្បងគឺឲ្យ Solji សម្រាកព្យាបាលបញ្ហាសុខភាពរបស់នាងមួយរយៈសិន។ ចំណែកឯសមាជិកដទៃទៀតរបស់ EXID នឹងចូលរួមក្នុងកម្មវិធីទទួលពានរង្វាន់នៅបំណាច់ឆ្នាំនេះដូចដែលបានគ្រោងទុក។ ពួកយើងដឹងថា Solji មានតួនាទីយ៉ាងសំខាន់ចំពោះក្រុម ពួកយើងនឹងនៅបន្តគាំទ្រនាងឲ្យអស់ពីសមត្ថភាពដើម្បីជួយនាងប្រែមកសភាពដើមវិញ។
ពួកយើងសូមអភ័យទោសប្រសិនបើរឿងនេះធ្វើឲ្យអ្នកទាំងអស់គ្នាបារម្ភហើយពួកយើងក៏សូមថ្លែងអំណរគុណផងដែរចំពោះការគាំទ្រដែលផ្ដល់ឲ្យរបស់អ្នកទាំងអស់គ្នា។"
ជំងឺក្រពេញទីរ៉ូអ៊ីដ (Hyperthyroidism) ភាគច្រើនកើតលើស្ត្រីជាជាងបុរស កើតឡើងដោយសារតែការផលិតអ័រម៉ូនហួសហេតុក្នុងក្រពេញទីរ៉ូអ៊ីដមួយ។ លទ្ធផលបណ្ដាលមកពីជំងឺនេះមានដូចជា ការស្រកទម្ងន់ជាបន្តបន្ទាប់ ឆាប់ងងុយគេងខ្លាំង ញាក់ញ័រពេញខ្លួន ផ្ដាសាយនិងហើមភ្នែក។ វាក៏អាចបណ្ដាលឲ្យស្ត្រីមួយចំនួនអស់លទ្ធភាពសម្រាលកូនផងដែរ។ ជំងឺក្រពេញទីរ៉ូអ៊ីដនេះគឺងាយស្រួលព្យាបាលទេ ប៉ុន្តែបើសិនជាទុកយូរ វានឹងធ្វើឲ្យមានបញ្ហាបេះដូងនិងឆ្អឹងធ្ងន់ធ្ងររហូតដល់កម្រិតមួយដែលគ្រោះថ្នាក់ដល់ជីវិត ៕