- 2017-01-04 12:12:06
- ព័ត៌មាន
ពិតទេ មង្គលការ ដួង ម៉ាណា មិនពិសាគ្រឿងស្រវឹង?
- 2017-01-04 12:12:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតទេ មង្គលការ ដួង ម៉ាណា មិនពិសាគ្រឿងស្រវឹង?
ចន្លោះមិនឃើញ
ពិធីមង្គលការរបស់ពិធីការិនី ដួង ម៉ាណា ត្រូវបានធ្វើឡើងនៅភោជនីយដ្ឋានសេវេនឡាក់គីប្រាយសាខាទឹកថ្លានៅថ្ងៃនេះ ដែលក្នុងនោះនៅលើធៀបការមានបញ្ជាក់ថា "មិនពិសាគ្រឿងស្រវឹង"។ តើកម្មវិធីមង្គលនេះ ពិតជាមិនមានពិសា គ្រឿង ស្រវឹង ដូចការលើកឡើងក្នុងធៀបការនេះទេ?
ចម្ងល់នេះ ដួង ម៉ាណា បានបកស្រាយប្រាប់ Sabay ថា តាមពិតទៅពិធីមង្គលការរបស់នាងមានរៀបចំគ្រឿងស្រវឹងទទួលភ្ញៀវដូចមង្គលការទូទៅដែរ។ មូលហេតុដែលដាក់នៅលើធៀបការ "បញ្ជាក់មិនពិសាគ្រឿងស្រវឹង" ដោយសារតែមិនចង់ឲ្យភ្ញៀវកិត្តិយសដែលមកចូលរួមទទួលទានគ្រឿងស្រវឹងច្រើន ដែលធ្វើឲ្យពិបាកក្នុងការបើកបរ។
“នៅក្នុងពិធីមង្គលការបងមានរៀបចំគ្រឿងស្រវឹងទទួលភ្ងៀវដូចមង្គលការទូទៅដែរ មួលហេតុដែលនៅលើធៀបដាក់ពាក្យមួយថា "បញ្ជាក់មិនពិសារគ្រឿងស្រវឹង" ព្រោះខ្ញុំមិនចង់ឲ្យភ្ញៀវកិត្តិយសដែលមកចូលរួមពិសាគ្រឿងស្រវឹងច្រើនធ្វើឲ្យពួកគាត់ស្រវឹងហើយពិបាកបើកបរទៅគេហដ្ឋានវិញ"។ ដួង ម៉ាណា ថ្លែង។
នៅក្នុងពិធីមង្គលការ ដួង ម៉ាណា បានអញ្ជើញភ្ងៀវឲ្យចូលរួមប្រមាណជា៤០០នាក់ ស្មើ៤០តុ ក្នុងនោះមានអ្នកសិល្បៈចូលរួមតិចតួចបំផុត៕