- 2017-01-07 00:11:00
- ជីវិតតារា
នីតា វរវង្ស លេចមុខជាមួយឧកញ៉ាម្នាក់ ឧបត្ថម្ភក្រុមបាល់ទាត់នៅកំពង់ឆ្នាំង
- 2017-01-07 00:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នីតា វរវង្ស លេចមុខជាមួយឧកញ៉ាម្នាក់ ឧបត្ថម្ភក្រុមបាល់ទាត់នៅកំពង់ឆ្នាំង
ចន្លោះមិនឃើញ
តារាសម្ដែង កញ្ញា នីតា វរវង្ស បានបង្ហាញខ្លួនជាមួយឧកញ៉ាម្នាក់ ក្នុងកម្មវិធីប្រកួតបាល់ទាត់មួយ ក្នុងខេត្ត កំពង់ឆ្នាំង ជាមួយគ្នានោះនាងបានឧបត្ថម្ភប្រាក់មួយចំនួនដល់កម្មវិធីផងដែរ។
នីតា បានប្រាប់ថា ប្រាក់ដែលខ្លួនឧបត្ថម្ភដល់ក្រុមកីឡាបាល់ទាត់ខាងលើ មិនច្រើនឡើយ គឺត្រឹមតែ២០ម៉ឺនរៀលប៉ុណ្ណោះ ដោយការឧបត្ថម្ភនេះ គឺនាងចង់ចូលរួមចំណែកជួយដល់សង្គម និងចង់ចូលរួមជាលោក ឧកញ៉ា លី ម៉ាណ ដែលត្រូវជាពូ របស់នាង។
"ប្រាក់នឹងអត់ច្រើនទេ តែខ្ញុំចង់រួមចំណែកជួយដល់សង្គម ហើយម្យ៉ាងពូឧកញ៉ា គាត់តែងហៅនាងខ្ញុំចូលរួមច្រើនកម្មវិធីហើយ អីចឹងចង់ចូលរួមជាគាត់" នីតា វរវង្ស លើកឡើង។
តាមការលើកឡើងរបស់ កញ្ញា នីតា វរវង្ស សកម្មភាពសប្បុរសធម៌ខាងលើ មិនមែនជាសកម្មភាពទី១របស់ខ្លួនឡើយ។ ស្រីស្អាតរូបនេះ ថ្លែងឲ្យដឹងថា កន្លងមក នាងធ្លាប់ចូលរួមសង្គមជាច្រើនមកហើយ ដូចជាកម្មវិធីសប្បុរសធម៌ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាជាដើម។
កញ្ញា នីតា វរវង្ស គឺជាតារាសម្ដែងថ្មីមួយដួង ទើបនឹងបោះជំហានចូលសិល្បៈតាមរយៈការសម្ដែង។ បច្ចុប្បន្នស្រីស្អាតម្នាក់នេះ មានឱកាសបានថតភាពយន្ត៤ទៅ៥រឿងមកហើយ ក្នុងនោះមានដូចជារឿង “គំនុំខ្មោចក្រមុំទាំង៣” រឿង "ផ្កា៤ទង" ជាដើម ហើយចុងក្រោយនេះ នាងកំពុងតែថតក្នុងតំណែងតួរងរឿង "នាងនាថបាត់ដំបង" ទៀតផង ៕
រូបថត៖ ផ្ដល់ឲ្យ