• 2016-08-19 21:47:39
  • ស្ទីលតារា
១ឈុត​នេះ នីតា វរវង្ស ប្រាប់​ថា អស់​​ជិត​១ពាន់​ដុល្លារ ១ឈុត​នេះ នីតា វរវង្ស ប្រាប់​ថា អស់​​ជិត​១ពាន់​ដុល្លារ
  • 2016-08-19 21:47:39
  • ស្ទីលតារា

រ៉ូប​ពណ៌​​ស្លែ​​​ស្រី​ស្អាត នីតា វរវង្ស ស្លៀក​ដូច​រូប​ភាព ​ដែល​​ប្រិយ​មិត្ត​​បាន​ឃើញ​​​ខាង​ក្រោម​នេះ នាង​បាន​ប្រាប់​ថា កាត់​អស់​ត្រឹម​តែ២៨០ដុល្លារ តែ​បើ​បូក​ទាំង​ក្រវិល និង​ចិញ្ចៀន​២វង្ស ​​គឺ​ជិត​ ១០០០ ដុល្លារ។     រ៉ូប​ប្រភេទ​នេះ​​​គេ​និយម​ស្លៀក កម្មវិធី​សមោ​សរ អាពាហ៍ពិពាហ៍ ខួប​កំណើត ក៏​ដូច​ជា​កម្មវិធី​ជប់​លៀង​ផ្សេងៗ​​ជា​ដើម។ ​នាង បាន​កាត់​​នៅ​ហាង​កាត់​ដេរ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ។   កញ្ញា នីតា វរវង្ស គឺ​ជា​តារា​សម្ដែង​ថ្មី​មួយ​ដួង ទើប​នឹង​បោះ​ជំហាន​ចូល​សិល្បៈ​តាម​រយៈ​ការ​សម្ដែង បច្ចុប្បន្ន​ក្រៅ​ពី​ការ​សម្ដែង​​កាយវិការ​​ខារ៉ាអូខេ​ តាម​បណ្ដា​ផលិតកម្ម​​ធំ ស្រី​ស្អាត​ម្នាក់​នេះ មាន​ឱកាស​បាន​ថត​ភាពយន្ត​៤ទៅ៥រឿង​មក​ហើយ។ រ៉ូប​​មួយ​នេះ​ នាង​បាន​​ស្លៀក​២ថ្ងៃ​មុន​នេះ គ្រា​ដែល​នាង​បាន​ចូល​រួម​សម្ពោធ​​ភាពយន្ត​រឿង “គំនុំ​ខ្មោច​​ក្រមុំ​ទាំង៣”​ នៅ​រោង​ភាពយន្ត​ Major Cineplex by Cellcard ដែល​នាង​គឺ​ជា​តួឯក ជា​មួយ​នាយ ចឺម។             អត្ថបទ៖ ខុត សីហា

  • 2016-07-12 17:09:10
  • ព័ត៌មាន
នីតា វរវង្ស ជួប​ទុក្ខ​ធំ ខណៈ​កំពុង​ថត​រឿងនៅ​ខេត្ត​កោះកុង នីតា វរវង្ស ជួប​ទុក្ខ​ធំ ខណៈ​កំពុង​ថត​រឿងនៅ​ខេត្ត​កោះកុង
  • 2016-07-12 17:09:10
  • ព័ត៌មាន

តារា​សម្ដែង នីតា វរវង្ស មាន​ទុក្ខ​ធំ​ដោយ​សារ​ជីដូន​របស់​នាង​បាន​ទទួល​អនិច្ចកម្ម​កាល​ពី​ម្សិលមិញ ខណៈ​ចៅ​ស្រី​រូប​នេះ​កំពុង​ថត​រឿង​នៅ​ឯណោះ​ខេត្ត​កោះកុង។     ឆ្លើយ​តប​មក​កាន់ Sabay ព្រឹក​នេះ តារា​សម្ដែង​ខាង​លើ​បាន​ឱ្យ​ដឹង​ថា នាង​បាន​មក​ដល់​ភ្នំពេញ​ហើយ​កាល​ពី​យប់​មិញ។ " ខ្ញុំ​ទើប​មក​ពី​ថត​នៅ​កោះកុង ហើយ​នឹក​ស្មាន​មិន​ដល់​ថា បាន​ទទួល​មាន​ដំណឹង​មិន​ល្អ​អ៊ីចឹង​សោះ ហឹម! សូម​ឱ្យ​ម៉ាក់​យាយ​ទៅ​កាន់​សុគតិ​ភព​ចុះ"។ នាង​ថ្លែង​យ៉ាង​ដូច្នេះ។   តួ​ស្រី​ក្នុង​រឿង "ផ្កា​៤​ទង" ខាង​លើ​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា ដោយ​សារ​តែ​ប្រញាប់​មក​ជួប​ជីដូន​របស់​ខ្លួន​ដែល​ទទួល​អនិច្ចកម្ម​ពេក ទើប​មិន​បាន​ស្លៀក​ឱ្យ​បាន​ត្រឹមត្រូវ​តាម​បែបបទ​បុណ្យ​សព​នោះ​ទេ។ដោយ​គ្រាន់​តែ​មក​ដល់​ភ្នំពេញ​ភ្លាម នាង​ធ្វើ​ដំណើរ​ឆ្ពោះ​មក​កន្លែង​តម្កល់​សព​​​ភ្លាមៗ​តែ​ម្ដង ដោយ​មិន​ខ្វល់​អ្វី​ទាំង​អស់៕   អត្ថបទ៖ សំ ជំនាញ

  • 2016-07-05 17:25:05
  • ព័ត៌មាន
នីតា វរវង្ស និយាយ​ពី​​តម្លៃ​ខ្លួន​ថត​រឿង នីតា វរវង្ស និយាយ​ពី​​តម្លៃ​ខ្លួន​ថត​រឿង
  • 2016-07-05 17:25:05
  • ព័ត៌មាន

តារា​សម្ដែង​វ័យ​ក្មេង នីតា វរវង្ស បាន​និយាយ​ថា ជា​ទូទៅ​នាង​ទាមទារ​យក​តម្លៃ​ខ្លួន​ត្រឹមតែ ១ ០០០ ដុល្លារ​ប៉ុណ្ណោះ សម្រាប់​ការ​ថត​ភាពយន្ត​ឱ្យ​ផលិតកម្ម​នានា​កន្លង​មក។     “១ ០០០ ដុល្លារ​ហ្នឹង​ថត ១​ខែ ឬ​២​ខែ​តាម​ជាក់​ស្ដែង ដែល​កុងត្រា​ជាមួយ​ផលិតកម្ម ហើយ​ខ្ញុំ​បែង​ចែក​ពេល​ដាច់ៗ​ឱ្យ​ផលិតកម្ម​ផ្សេងៗ​គ្នា​មិន​ឱ្យ​ពិបាក​ទេ"។ វរវង្ស ថ្លែង​មក​កាន់ Sabay។ តារា​ស្រី​រូប​នេះ​បន្ត​ថា ការ​កំណត់​តម្លៃ​ខ្លួន​ទាប​ដូច្នេះ ដោយ​មើល​ពី​ស្ថានភាព​ផលិតកម្ម និង​ទីផ្សារ​ភាពយន្ត​នៅ​ប្រទេស​កម្ពុជា ហើយ​មិន​អាច​ទាមទារ​ហួសហេតុ​ពេល​នោះ​ទេ។   តារា​ស្រី​វ័យ ២២ ឆ្នាំ​ដដែល​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ​នាង​ទទួល​ថត​បាន​ប្រមាណ​ជាង ១០​រឿង​ក្នុង​តំណែង​ជា​តួ​សំខាន់​បន្ទាប់​ពី​តួ​ស្រី នី មុន្នីនាថ ឬ ម៉ាក សែនសូនីតា ជា​ដើម។ ហើយ​ជាមួយ​គ្នា​នោះ នាង​ក៏​ធ្លាប់​មាន​ឱកាស​សម្ដែង​ជា​តួ​ឯក​ក្នុង​រឿង​មួយ​ចំនួន​ក្នុង​រយៈ​ពេល​កន្លង​មក​ផង​ដែរ។   តួ​ស្រី​ក្នុង​រឿង "ផ្កា​បួន​ទង" ខាង​លើ​ឱ្យ​ដឹង​ទៀត​ថា ដោយ​សារ​ការងារ​សិល្បៈ​មមាញឹក​ខ្លាំង​ពេក ទើប​នាង​មិន​អាច​បន្ត​ការ​សិក្សា​របស់​ខ្លួន​នៅ​សាកល​វិទ្យាល័យ​បាន បន្ទាប់​ពី​សម្រេច​ចិត្ត​ព្យួរ​ត្រឹម​ឆ្នាំ​ទី​៣​កាល​ពី​ឆ្នាំ​ទៅ។ ហើយ​នាង​កំពុង​បែងចែក​ពេល​វេលា ដើម្បី​ឆ្លៀត​បន្ត​ការ​សិក្សា​ឆាប់ៗ​នេះ​មិន​ខាន៕     អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី