- 2021-10-28 02:55:55
- ព័ត៌មាន
បង្ហើបថាមានបុរស៥នាក់ សារភាពស្នេហ៍យូរហើយ តែ នីតា វរវង្ស បដិសេធបុរសម្នាក់ក្នុងវីដេអូទើបបែកធ្លាយ!
- 2021-10-28 02:55:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហើបថាមានបុរស៥នាក់ សារភាពស្នេហ៍យូរហើយ តែ នីតា វរវង្ស បដិសេធបុរសម្នាក់ក្នុងវីដេអូទើបបែកធ្លាយ!
ចន្លោះមិនឃើញ
តារាសម្ដែងស្រី នីតា វរវង្ស ចេញមុខប្រកស្រាយពីទំនាក់ទំនងស្នេហាក្រៅឆាករបស់ខ្លួន ក្រោយបែកធ្លាយវីដេអូមួយដែលគេឃើញនាងបណ្ដើរបុរសវ័យចំណាស់ម្នាក់ចូលក្នុងកម្មវិធីមង្គលការមួយកាលពីពេលថ្មីៗនេះ។កញ្ញា បានបញ្ជាក់ថា បណ្ដាញសង្គមTik Tok ល្ងាចមិញថា តាមពិតនាងមិនទាន់មានស្វាមី ឬសង្សានៅឡើយទេ។
តារាសម្ដែងដែលនិយមដើរតួកាច និងជ្រែកស្នេហ៍គេរូបនេះ និយាយថា តាមរយៈសកម្មភាពដែលបានបង្ហាញនៅក្នុងវីដេអូដែលបានបញ្ចេញនេះ មានសំណួរ និងចម្ងល់ជាច្រើនពីអ្នកគាំទ្រ ដោយអ្នកខ្លះសួថា៖”ប្ដីមែន?" និងខ្លះទៀតឆ្ងល់ថា”អត់ដឹងសោះថាមានប្ដី ធ្លាប់មើលរឿងបងសម្ដែងរហូត”។
នីតា វរវង្ស៖”បុរសដែលបណ្ដើរនោះ គឺជាបងប្រុសរបស់ខ្ញុំ ខ្ញុំស្រឡាញ់រាប់អានគាត់ដូចជាបងបង្កើតអីចឹង ហើយណាមួយ…ថ្ងៃហ្នឹងខ្ញុំចូលរួមក្នុងកម្មវិធីប្អូនប្រុសរបស់លោកឧកញ៉ា លឹម លាង ហើយក៏ត្រូវជាប្អូនរបស់គាត់ដែរ…អីចឹងខ្ញុំអត់ទាន់មានស្វាមីទេ ខ្ញុំនៅលីវ”។
តាមរយៈវីដេអូខ្លីមួយដែលបង្ហោះនៅលើគណនីTik Tok ផ្ទាល់ខ្លួនរបស់កញ្ញា នីតា វរវង្ស កាលពី៥ថ្ងៃមុន គេឃើញស្លៀករ៉ូបពណ៌ផ្កាឈូក ដោយដៃម្ខាងកាន់កាបូប និងដៃម្ខាងទៀតកាន់ដៃបុរសម្នាក់ ចូលរោងការមួយ ក្រោមក្រសែភ្នែកមនុស្សជាច្រើន។
ទាក់ទងនឹងរឿងរ៉ាវស្នេហានេះដែរ កញ្ញា នីតា វរវង្ស ធ្លាប់បង្ហើបប្រាប់Sabay ក្នុងឱកាសដែលកញ្ញាធ្វើជាអ្នកកំដរកូនក្រមុំឲ្យតារាសម្ដែង ម៉ាក សែនសូនីតា កាលពីប៉ុន្មានឆ្នាំមុនថា កញ្ញា កំពុងសង្កេតអត្ដចរិតបុរសម្នាក់ ក្នុងចំណោមបុរស៥នាក់ ដែលបានសារភាពស្នេហ៍ចំពោះនាង។ ប៉ុន្ដែគិតមកដល់ចុងឆ្នាំ២០២១ នេះ គេនៅមិនទាន់ទទួលបានដំណឹងល្អជុំវិញស្នេហាក្រៅឆាករបស់កញ្ញានៅឡើយ៕