• 2017-01-09 03:30:00
  • ព័ត៌មាន

កញ្ញា​ឯក​លេខ​២​ ត្រៀម​អ្វី​ទៅ​ប្រកួត​នៅ​ឆាក​អន្តរជាតិ

  • 2017-01-09 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អែម ​គុន​ថង កញ្ញា​ឯកកម្ពុជា​ចំណាត់​ថ្នាក់​លេខ​២​ឆ្នាំ​២០១៦​ បង្ហើប​ថា​ទេពកោសល្យ​ដែល​នាង​ត្រៀម​យក​ទៅ​ប្រកួត​នៅ​ពេល​ខែ​តុលា​ឆ្នាំ​២០១៧​នេះ​ គឺ​ខ្លុយ។ ​

គុន​ថង ប្រាប់​ថា​ នាង​មិន​ទាន់​ប្រាកដ​ថា ​នាង​នឹង​ទៅ​ប្រកួត​នៅ​ប្រទេស​ណា​នៅ​ឡើយ​ទេ​​ គ្រាន់​តែ​ដឹង​ថា​ នឹង​ចេញ​ទៅ​ប្រកួត​នៅ​ខែ​តុលា​នេះ​ហើយ​។ ដោយ​ចិត្ត​ស្រលាញ់​តន្ត្រី​ នាង​បាន​ជ្រើស​រើស​យក​ខ្លុយ​ទៅ​បង្ហាញ ដែល​សព្វ​ថ្ងៃ​នាង​កំពុង​ហ្វឹកហាត់​ចេះ​បាន​៣០​ភាគ​រយ​ហើយ​។​​

"វិញ្ញាសា​ដែល​ខ្ញុំ​ត្រៀម​យក​ទៅ​ គឺ​ខ្លុយ​បង ហើយ​ខ្ញុំ​ត្រៀម​ទាំង​កាយ​ និង​ចិត្ត​ដើម្បី​​បង្ហាញ​ទេព​កោសល្យ​នេះ​ឲ្យ​បាន​ល្អ​ និង​​កាន់​ពាន​ត្រលប់​មក​វិញ​ ព្រោះ​ខ្ញុំ​ចង់​ឲ្យ​គេ​ដឹង​ថា​ ស្ត្រី​ខ្មែរ​ក៏​មាន​សមត្ថភាព​​ទៅ​ប្រកួត​លើ​ឆាក​អន្តរ​ជាតិ​ដែរ"។ នាង​អះអាង៕

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទថ្មី