• 2017-01-11 00:33:00
  • ព័ត៌មាន

កូន​ស្រី​ ហួរ ឡាវី​ កកាយ​​រឿង​​កេរ្តិ៍​ឈ្មោះ ​នៅ​ផលិត​កម្ម​ហង្ស​មាស​

  • 2017-01-11 00:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វី ​ឌីណែត​ បាន​ចូល​ប្រ​ឡូក​សិល្បៈ​តាំង​ពី​អា​យុ​១២​ ឆ្នាំ ​ប៉ុន្តែកេរ្តិ៍​ឈ្មោះ​របស់​នាង​មិន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ទស្ស​និក​ជន​ឡើយ​។ នាង​ទើបចាប់​ផ្តើម​លេច​ធ្លោ​ពេលបាន​ចូល​ផលិត​កម្ម​រស្មី​ហង្ស​មាស​។ នេះ​បើ​តាម​ វី ឌីណែត​ ប្រាប់​មក​កាន់​Sabay។

ម្ចាស់​បទ​ "ទូ​រ​ស័ព្ទ​ប្រាប់​ផង​" ឲ្យ​ដឹង​ថា​ នាង​ចូល​សិល្បៈ​មុន​ដំបូងតាម​រយៈ​ការ​ប្រ​ឡង​ចម្រៀង​កុមារ​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ ក្រោយ​ពី​ប្រ​ឡង​ចម្រៀង​រួច​មក​កេរ្តិ៍​ឈ្មោះ​របស់​នាង​ មិន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហា​ជន​ប៉ុន្មាន​ទេ​។ "ច៎ាស​បង​កេរ្តិ៍ឈ្មោះ​ខ្ញុំ​ចាប់​ផ្តើម​ទទួល​ស្គាល់​ពី​ទស្សនិក​ជន​ ពេល​ដែល​ខ្ញុំ​ចូល​មក​ច្រៀង​នៅ​ផលិត​កម្ម​រស្មី​ហង្ស​មាសនេះ​ឯង​"។

កូន​ស្រី​​តារា​ចម្រៀង​ជើង​ចាស់​លោក​ ហួរ ឡាវី បន្ថែម​ថា​ ផលិ​ត​កម្ម​ហង្ស​មាស​ប្រៀប​ដូច​ជា​ផ្ទះ​ទី​២​របស់​នាង​ ដែល​ធ្វើ​ឲ្យ​នាង​មាន​មុខ​មាត់​នៅ​លើ​វិ​ថី​សិល្បៈ​មួយ​នេះ​ ។ នៅ​ឆ្នាំ​២០១៧​នេះខាង​ផលិត​កម្ម​ក៏​បាន​ត្រៀម​បទ​ចម្រៀង​១០​បទ​សម្រាប់​នាង​ផង​ដែរ​។

ចំពោះ​ការ​ចូល​ខ្លួន​មក​ប្រឡូក​លើ​វិ​ថី​សិល្បៈ​របស់​កញ្ញា វី ឌីណែត មាន​កា​រ​ជួយ​ជ្រោម​ជ្រែង​ពី​សាច់​ញាតិ​បង​ប្អូន​ជា​ពិសេស​គឺ​លោក​ប៉ា( ហួរ ឡាវី ) ​របស់​នាង​តែ​ម្តង។ វីឌី ណែត បញ្ជាក់​៕​

​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទថ្មី