- 2017-01-11 04:44:57
- ព័ត៌មាន
បុរសដែលនៅពីក្រោយការប្ដូរស្លាក "Hollywood” បានចូលប្រគល់ខ្លួនឲ្យប៉ូលិសហើយ
- 2017-01-11 04:44:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសដែលនៅពីក្រោយការប្ដូរស្លាក "Hollywood” បានចូលប្រគល់ខ្លួនឲ្យប៉ូលិសហើយ
ចន្លោះមិនឃើញ
បុរសម្នាក់ដែលមានឈ្មោះថា Zach Fernandez ដែលប្រើប្រាស់គណនី Instagram ឈ្មោះ "jesushands” បានលួចប្ដូរស្លាកដ៏ល្បីដែលនៅក្នុងទីក្រុង Los Angeles ពី "Hollywood” ទៅ "Hollyweed” កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ដោយហេតុចង់ពញ្ញាក់អារម្មណ៍មនុស្សរាល់គ្នា។ ឥឡូវនេះ Zach Fernandez បានចូលប្រគល់ខ្លួនឲ្យទៅប៉ូលិសខាងរដ្ឋ Los Angeles ដើម្បីចាត់ការហើយ បន្ទាប់ពីយល់ថាខ្លួនបានល្មើសច្បាប់។
ប៉ូលិសខាងរដ្ឋ Los Angeles បាននិយាយថា Fernandez ត្រូវបានចោទប្រកាន់ពីបទលួចឆ្លងចូលកន្លែងហាមឃាត់។ ប៉ុន្តែករណីនេះ ជាបទល្មើសមជ្ឈិមប៉ុណ្ណោះ ហើយណាមួយ Fernandez មិនបានធ្វើឲ្យខូចខាតផ្លាក "Hollywood” អ្វីឡើយ។
សម្រាប់សិល្បករតាម Instagram ដែលបានប្រព្រឹត្តបទល្មើសនេះ យល់ថា បើរូបគេមិនចូលខ្លួនមកឲ្យប៉ូលិសចាប់ត្រឹមត្រូវទេ គេនឹងមានសម្ពាធខ្លាំង។ លើសពីនេះទៅទៀត Fernandez និយាយថា រូបគេល្មើសនឹងច្បាប់ចូលកន្លែងហាមឃាត់ ដូច្នេះគេសាកសមនឹងទទួលពិន័យអញ្ចឹងហើយ លោកថា "ប្រសិនខ្ញុំខុសពីច្បាប់ ខ្ញុំមិនរត់គេចពីសំណាញ់ច្បាប់ដាច់ខាត។"
Fernandez បានប្រាប់ថា លោកបានចំណាយពេលអស់បីម៉ោង ជាមួយនឹងសម្ភារៈនានាអស់ថ្លៃ៣៥ដុល្លារ ក្នុងការលួចបម្លែងស្លាកពី "Hollywood” ទៅ "Hollyweed” និងមានការជួយជាដៃជើងពីអតីតភរិយារបស់លោកផង។
ប៉ូលិសបានថ្លែងថា ស្លាក "Hollywood” នេះគឺស្ថិតនៅក្នុងឧទ្យានវាលរហោស្ថានមួយ ដែលជាប់នឹងផ្ទះអ្នកស្រុករាប់ពាន់នាក់ ដូច្នេះពួកគេត្រូវត្រួតពិនិត្យ និងធ្វើឲ្យប្រាកដថា កន្លែងនោះ មានសុវត្ថិភាព មិនអាចចេះតែមានអ្នកលួចធ្វើនេះធ្វើនោះផ្ដេសផ្ដាសឡើយ។ Fernandez នឹងត្រូវបានដោះលេងវិញ ក្នុងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។