- 2017-01-31 23:11:00
- ព័ត៌មាន
ព្រឺសម្បុរ ពេលលឺកំពូលតារាទាំង៣ និយាយពីកម្ពុជា ប្រាប់ទៅកាន់ពិភពលោក
- 2017-01-31 23:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឺសម្បុរ ពេលលឺកំពូលតារាទាំង៣ និយាយពីកម្ពុជា ប្រាប់ទៅកាន់ពិភពលោក
ចន្លោះមិនឃើញ
កំពូលតារាហូលីវូដ Leonardo DiCaprio, Angelina Jolie និងអតីតតារាបាល់ទាត់ David Beckham សុទ្ធធ្លាប់មកប្រទេសកម្ពុជានាពេលកន្លងទៅ ខណៈ Angelina មកញឹកជាងគេ។ យ៉ាងណាមិញ តារាទាំង៣ មកកម្ពុជាខ្លះជាលក្ខណៈការងារ ឯខ្លះជាការកម្សាន្ត។
ជាក់ស្ដែង Angelina Jolie មកដល់កម្ពុជាចុងក្រោយកាលពីឆ្នាំមុន ដើម្បីថតរឿង "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" ដែលត្រៀមបញ្ចាំងនៅថ្ងៃទី ១៨កុម្ភៈ ឆ្នាំ ២០១៧នេះនៅលើទឹកដីអង្គរ ខេត្តសៀមរាប។ ចុះក្រោយមកឃើញទិដ្ឋភាពក្នុងប្រទេសដែនដីសុវណ្ណភូមិ ពួកគេនិយាយអ្វីខ្លះបង្ហាញទៅពិភពលោក?
១. Leonardo DiCaprio
តារាប្រុសដែលឈ្នះពាន Oscar ក្រោយប្រឡូកក្នុងសិល្បៈសម្ដែងច្រើនជាង២០ឆ្នាំកាលពីឆ្នាំមុន បានមកប្រទេសកម្ពុជាទស្សនាប្រសាទអង្គរវត្ត កាលពីឆ្នាំ២០១៥។ តាមការសាកសួរពីអ្នកកាសែតថា "តើកន្លែងណាលើផែនដីដែល លោកចូលចិត្តចង់សម្រាកលំហែជាងគេ? Leonardo និយាយថា កម្ពុជាគឺជាកន្លែងវេទមន្តដែលខ្ញុំធ្លាប់ឃើញ ហើយប្រជាជននៅទីនោះគួរឲ្យស្រឡាញ់ និងជាកន្លែងដ៏ស្រស់ស្អាតជាងគេ ដែលខ្ញុំធ្លាប់ឃើញ។ ខ្ញុំផ្ដល់មតិថា អ្នកគ្រប់គ្នាគួរតែទៅប្រទេសកម្ពុជាថ្ងៃណាមួយទៅ"។
២. Angelina Jolie
“ពេលដែលខ្ញុំមកដល់កម្ពុជាដំបូង វាបានផ្លាស់ប្ដូរខ្ញុំ។ វាបានប្ដូរទស្សនវិស័យរបស់ខ្ញុំ។ ខ្ញុំបានដឹងប្រវត្តិសាស្ត្រជាច្រើននៅប្រទេសនេះ ទាំងខ្ញុំមិនបានរៀននៅសាលា និងដឹងរឿងជីវិតជាច្រើន ដែលខ្ញុំចង់យល់ចង់ដឹង"។ សម្ដីរបស់ ម្ដាយចិញ្ចឹម Maddox។
៣. David Beckham
អតីតកីឡាករបាល់ទាត់ និងថតម៉ូដែល David Beckham មកដល់ទឹកដីខេត្តសៀមរាបកាលពីឆ្នាំ២០១៥ ក្នុងបំណងចុះចែកអំណោយឲ្យកុមារក្រីក្រ តាមរយៈអង្គការ UNICEF។ Beckham បានបង្ហោះរូបជាច្រើន ដោយរូបមួយថតនៅប្រាសាទតាព្រហ្មគេបានសរសេរថា៖" មានពេលដ៍ល្អក្នុងប្រទេសកម្ពុជា ជួបជាមួយមនុស្សអស្ចារ្យជាច្រើន។ ប្រសិនបើអ្នកមានឱកាសមកប្រទេសកម្ពុជាកុំភ្លេចប្រាសាទតាព្រហ្ម"។
ឯរូប១ទៀតថតនៅប្រសាទអង្គរវត្ត ប្ដីរបស់ Victoria Beckham បាននិយាយផងដែរថា៖ "ថ្ងៃដ៏អស្ចារ្យក្នុងប្រទេសកម្ពុជា គឺទស្សនាប្រសាទអង្គរវត្ត ដែលជាកន្លែងដ៏ស្រស់ស្អាតជាងគេមួយក្នុងពិភពលោក"៕