- 2017-02-06 07:53:03
- ព័ត៌មាន
អ្នកផលិតកម្មវិធីទូរទស្សន៍ កំពុងបារម្ភស្នាដៃល្ខោនខោល គ្មានអ្នកទស្សនា
- 2017-02-06 07:53:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកផលិតកម្មវិធីទូរទស្សន៍ កំពុងបារម្ភស្នាដៃល្ខោនខោល គ្មានអ្នកទស្សនា
ចន្លោះមិនឃើញ
លោក គល់ រានីឌី អ្នកផលិតនៅទូរទស្សន៍ MyTv បានឲ្យដឹងថាលោកកំពុងតែព្រួយបារម្ភពាក់ព័ន្ធនៃចំនួនអ្នកគាំទ្រក្នុងស្រុកនៅមានកម្រិត ជាមួយនឹងការផលិតកម្មវិធីល្ខោនខោល ដែលក្នុងនោះលោកសំណូមពរឲ្យប្រជាពលរដ្ឋ ងាកមកគាំទ្រស្នាដៃល្ខោនខោលខ្មែរឲ្យបានច្រើនជាងមុន។
ល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ គឺជាល្ខោនមួយដែលមានលក្ខណៈចំណាស់របស់កម្ពុជាមានដើមកំណើតនៃការសម្ដែងមុនសម័យអង្គរ។ វាត្រូវបានគេជឿជាក់ថាបានចាប់ផ្ដើមក្នុងអំឡុងប្រហែលសតវត្សទី៩ តាមរយៈចម្លាក់លឹប នៅតាមជញ្ជាំងអង្គរមកម្ល៉េះ។ ដូច្នេះដើម្បីអភិរក្សនិង ចង់ផ្សព្វផ្សាយដល់កូនខ្មែរបានទស្សនា ល្ខោនខោលខ្មែរឲ្យទូលំទូលាយ អ្នកផលិតកម្មវិធី គល់ រានីឌី បានលើកយកឈុតឆាកខ្លះនៅក្នុងរឿង "រាមកេរ្ត៍" យកមកសម្តែងបែបទម្រង់ល្ខោនខោល មកចាក់ផ្សាយនៅស្ថានីយទូរទស្សន៍MyTv មកដល់ពេលនេះដំណើរបានជាង ៣ខែហើយ។
អ្នកផលិតកម្មវិធីខាងលើបានឲ្យដឹងទៀតថា ដោយសារការស្រលាញ់និង ចង់អភិរក្ស ល្ខោនខោល ខ្មែរកុំឲ្យបាត់បង់។ លោកបានព្យាយាមលើកយករាល់កម្មវិធីដែលទាក់ទងនឹង ល្ខោនខោលយកមកផលិត ក៏ចង់បង្ហាញឲ្យមានភាពទូលំទូលាយដល់ទស្សនិកជនទាំងនៅ ទីក្រុង និងតាមបណ្ដាខេត្ត ឲ្យបានទស្សនាសិល្បៈល្ខោនខោលនេះ ម្យ៉ាងក៏ចង់លើកទឹកចិត្ត និងជួយជាការងារមួយចំនួនដល់ក្មេងៗ ដែលបានចូលរួមសម្ដែងក្នុងកម្មវិធីនេះ។ កម្មវិធីល្ខោនខោលនេះផ្សាយរៀងរាល់ថ្ងៃ ច័ន្ទ អង្គារ ម៉ោង ៨.៣០ នាទី ដល់ ៩.០០ នាទីយប់។
កន្លងមកធ្លាប់មានបទពិសោធន៍ផលិតច្រើនកម្មវិធីមកហើយនោះ អ្នកផលិតកម្មវិធីរបស់ស្ថានីយទូរទស្សន៍MyTv អះអាងថាមិនត្រឹមតែផលិតទាក់ទងនឹងល្ខោនខោលមួយមុខនោះទេដដែលប្រាប់ថាមានទាំង ល្ខោនស្រមោលស្បែកតូចធំ និងចង់ផលិតកម្មវិធីដែលមានទាក់ទិននឹងល្ខោនអាយ៉ៃព្រមទាំងយីកេថែមទៀតផង។
មកស្តាប់ការរៀបចំឆាក ក៏ដូចជាដំណើរការនៃការលើកយកល្ខោនខោលមកសម្តែង៖