_medium.jpg)
- សៅរ៍, 18 កុម្ភៈ 2017 03:16
- ព័ត៌មាន
ព្រះកាយ ច័ន្ទ សុំចុះចាញ់ពេលប៉ះជាមួយ សោម៉ាវត្តី សក្កណា និង រដ្ឋា
- សៅរ៍, 18 កុម្ភៈ 2017 03:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះកាយ ច័ន្ទ សុំចុះចាញ់ពេលប៉ះជាមួយ សោម៉ាវត្តី សក្កណា និង រដ្ឋា
ព្រះកាយ ច័ន្ទ បានប្រាប់ Sabay ថា មួយរយៈចុងក្រោយនេះនាងក្ដោបបានតំណែងតួឯកជាបន្តបន្ទាប់តែបើថ្ងៃណាមួយផលិតករឲ្យនាងសម្ដែងជាតួរងនាងព្រម តែទាល់តែតួឯកត្រូវតែជា សុខ សោម៉ាវត្តី សារ៉ាយ សក្កណា និង ទឹម រដ្ឋា តែប៉ុណ្ណោះ ។
មួលហេតុដែល ព្រះកាយ ច័ន្ទ ព្រមទទួលថតជាតួរងបើជួបជាមួយតារាសម្ដែងស្រីទាំង៣ខាងលើ ដោយសារតែនាងគិតថារៀមច្បងសិល្បៈទាំង៣ រូបនេះមានបទពិសោធន៍ច្រើនក្នុងសិល្បៈ អាចសម្ដែងបានទាំងតួកាចឆ្នាសក្រមិចក្រមើម ជាពិសេសមានចរិតឫកពាល្អឲ្យតម្លៃអ្នកដែលនៅជុំវិញខ្លួន និងជួយណែនាំដល់សិស្សប្អូនសិល្បៈជំនាន់ក្រោយដែលរួមការងារជាមួយ។
តួឯកស្រីមានឈ្មោះក្នុងរឿងនាង ផ្កាយព្រឹក និយាយថា៖"នាងខ្ញុំបានតាំងចិត្តហើយថាបើសិនជាឲ្យត្រឡប់មកតួរងលុះត្រាតែស្របទៅតាមលក្ខខ័ណ្ឌរបស់នាងខ្ញុំដែរ បើឲ្យខ្ញុំធ្វើជាតួរង ខ្ញុំធ្វើបាន ប៉ុន្តែបើតួរងរៀមច្បងសិល្បៈដូចជាបងស្រី សរ៉ាយ សក្កណា បងស្រី សុខ សោម៉ាវត្តី និង បងស្រី ទឹម រដ្ឋា យើងអាចលេងជាតួរងបាន"៕
អត្ថបទ៖ ឆុង ស៊ីណាន