- 2017-03-01 07:10:03
- ព័ត៌មាន
ភរិយា ណូយ វ៉ាន់ណេត ប្រតិកម្មលើការរិះគន់ស្វាមីខ្លួនពាក់ព័ន្ធការស្លាប់ភរិយាដើម
- 2017-03-01 07:10:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភរិយា ណូយ វ៉ាន់ណេត ប្រតិកម្មលើការរិះគន់ស្វាមីខ្លួនពាក់ព័ន្ធការស្លាប់ភរិយាដើម
ចន្លោះមិនឃើញ
អ្នកស្រី សោម ម៉ានី ជាភរិយាបច្ចុប្បន្នរបស់លោក ណូយ វ៉ាន់ណេត បានចេញប្រតិកម្មលើការរិះគន់នានាលើស្វាមី ពាក់ព័ន្ធនឹងការបាត់បង់ជីវិតអតីតភរិយាដើមរបស់លោក។
អ្នកស្រី បញ្ជាក់ថា លោក ណូយ វ៉ាន់ណេត បានបែកបាក់ពីភរិយាដើមអស់ជិត៣០ឆ្នាំហើយ ឯការដែលប្រពន្ធរបស់លោកមានជំងឺស្លាប់ក៏លោកមិនបានដឹងដែរ ព្រោះក្រោយលាចាកសិក្ខាបទ លោកបានធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ពេលត្រលប់មកវិញទើបដឹងដំណឹងនេះ ហើយលោកក៏បានចូលគោរពសពអតីតភរិយាតាមការគួរដែរ មិនមែនមិនខ្វល់សោះនោះទេ។
អ្នកស្រីបន្តថា ខ្លួនមិនជឿសោះ ដែលកូនស្រីច្បងរបស់លោក ណូយ វ៉ាន់ណេត ហ៊ាននិយាយបែបនេះពីឪពុកទៅវិញ ដែលនាំឲ្យលោកត្រូវបានគេជេរប្រមាថយ៉ាងខ្លាំងលើបណ្ដាញសង្គម។
ដំណឹងពីការស្លាប់របស់ភរិយាដើមលោក ណូយ វ៉ាន់ណេត បានបែកធ្លាយនៅព្រឹកនេះ ក្នុងនោះ តាមអ្នកនាង ណេត ច័ន្ទស៊ីថា ដែលអះអាងថាជាកូនស្រីច្បងរបស់តារាចម្រៀងរៀមច្បងរូបនេះ បានប្រាប់សារព័ត៌មានថា កាលនៅរស់ម្ដាយនាងនឹក និងចង់ជួបមុខឪពុកនាង(ណយ វ៉ាន់ណេត)ណាស់ និងច្រើនឆ្នាំមកហើយ ហើយនាង ក៏តែងតែទូរសព្ទទៅឪពុក សុំអង្វរឲ្យមកជួបម្ដាយមុនពេលផុតដង្ហើមផងដែរ ប៉ុន្តែមិនបានសម្រេច។
ដូច្នោះហើយ ក្នុងនាមនាងជាកូនបានត្រឹមតែយករូបថតឪពុកឲ្យម្ដាយបានមើល បានឱប និងបង្ហូរទឹកភ្នែករួចគាត់ក៏ស្លាប់ទៅប៉ុណ្ណោះ។
បន្តពីការអះអាងរបស់កូនស្រីរូបនេះ បានធ្វើឲ្យមានការរិះគន់លើលោក ណូយ វ៉ាន់ណេត ជាច្រើន។ ដូច្នេះហើយ ទើបអ្នកស្រី សោម ម៉ានី ចេញប្រតិកម្មនាពេលនេះ ក្នុងនោះ អ្នកស្រី ស្នើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ កុំអាល់ទាន់ជឿតាមសម្ដីតែម្ខាង គួរណាដឹងរឿងរ៉ាវពីបុគ្គលទាំងសងខាងទើបប្រសើរ។
អ្នកស្រីបន្តដោយ សុំការអនុគ្រោះ និងស្នើប្រិយមិត្តគិតសារឡើងវិញ ពីអត្តចរិត របស់សាមីខ្លួន ថាតើពិតជាមនុស្សបែបហ្នឹងមែនឬអត់? តាមការបញ្ជាក់របស់អ្នកស្រី លោក ណូយ វ៉ាន់ណេត នឹងធ្វើការ Live នៅម៉ោង ៣ ថ្ងៃនេះនៅលើទំព័រហ្វេសប៊ុករបស់លោកដើម្បីឆ្លើយតបទៅលើបញ្ហានេះទៀត។៕