
- 2017-03-09 03:59:07
- ជីវិតតារា
ចាញ់កលគេ មាស សាលី ខកចិត្តដេកផ្ទះស្ទើរពេញមួយឆ្នាំ
- 2017-03-09 03:59:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាញ់កលគេ មាស សាលី ខកចិត្តដេកផ្ទះស្ទើរពេញមួយឆ្នាំ
ចន្លោះមិនឃើញ
មាស សាលី បានរម្លឹកទៅដល់រឿងខកចិត្ត និងបាក់ទឹកចិត្តខ្លាំង ដល់ថ្នាក់សម្រាកនៅផ្ទះស្ទើរតែពេញមួយឆ្នាំ ដោយសារតែចាញ់កលមនុស្សទុកចិត្តនៅក្បែរខ្លួន។
២០១៤ ជាឆ្នាំដែលស៊យបំផុត និងបរាជ័យគ្រប់រឿងនៅក្នុងជីវិតមិនតែប៉ុណ្ណោះ ម្ចាស់បទ "រំចង់ប្រែពណ៌" អះអាងថា គ្មាននរណាចង់រាប់រកលោកឡើយ។ មួយឆ្នាំពេញនៅតែក្នុងផ្ទះមើលទូរទស្សន៍ ចំណូលដែលធ្លាប់បានពីសិល្បៈកន្លងមកក៏មិនដូចមុន។
“លុយកាក់មានត្រឹមតែចាយវាយ ប្រចាំថ្ងៃបន្តិចបន្តួច មិនមែនបងនៅផ្ទះសុទ្ធមិនចេញទៅណានោះទេ តែភាគតិចណាស់។ ចេញក៏ចេញតិចតួច គ្រាន់តែទៅរកលុយខ្លះ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃប៉ុណ្ណោះឯង"។ មាស សាលី ថ្លែង។
រហូតដល់ចុងឆ្នាំ ២០១៥ ទើបអ្វីៗប្រសើរជាងមុនបន្តិច ដែលលោកទទួលបានដំណឹងល្អ គឺចូលសម្ភាសន៍នៅស្ថានទូតអាមេរិក។ ចូលដល់ដើមខែ មករា ២០១៦ លោកទទួលបានលទ្ធ ផលជាប់ទៅសហរដ្ឋអាមេរិករយៈពេល ៦ខែ មិនតែប៉ុណ្ណោះពេលត្រលប់មកវិញមិនទាន់បាន២ខែស្រួលបួលផង មាស សាលី មានឱកាសចេញទៅប្រទេសអូស្ត្រាលីរយៈពេល ៥អាទិត្យទៀត។
ស្តាប់ការរៀបរាប់លម្អិត ពី មាស សាលី ក្នុងវីដេអូខាងក្រោម៖