• 2017-03-13 07:48:29
  • ព័ត៌មាន

Andy Lau ពេល​នេះ​យ៉ាង​ម៉េច​ហើយ ក្រោយ​​ធ្លាក់​ពី​លើ​​ខ្នង​សេះ​របួស​ខ្នង

  • 2017-03-13 07:48:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ហុងកុង Andy Lau បាន​ប្រកាស​លើ​វិបសាយ​របស់​ខ្លួន​ថា ពេល​នេះ​បាន​ត្រលប់​មក​ផ្ទះ​វិញ​ហើយ បន្ទាប់​ពី​មាន​ការ​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ ក្រោយ​របួស​ខ្នង។

តារា​ប្រុស​វ័យ​៥៥​ឆ្នាំ ត្រូវ​បាន​គេ​បញ្ជូន​ចូល​មន្ទីរពេទ្យ បន្ទាប់​មាន​របួស​ខ្នង អំឡុង​ពេល​​លោក​ថត​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី ១៧ ខែ មករា​ ឆ្នាំ ២០១៧។ Andy បាន​បោះហើរ​មក​ទីក្រុង​ហុងកុង​វិញ​តាម​រយៈ​យន្តហោះ​សង្គ្រោះ​បន្ទាន់ និង​បាន​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដល់​ទៅ​៥១​ថ្ងៃ។ មានន័យ​ថា លោក​ចូលឆ្នាំ​ចិន​ក្នុង​មន្ទីរពេទ្យ។

យ៉ាងណាក្ដី ពេល​នេះ Andy លែង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​គ្រូពេទ្យ​ទៀត​ហើយ តែ​ត្រូវ​ការ​ចំណាយ​ពេល​ប៉ុន្មាន​ខែ​ទៀត ដើម្បី​សម្រាក​ឲ្យ​ជំងឺ​បាន​ជា​១០០%។ ទន្ទឹម​នឹង​នេះ​ វា​ក៏​មិន​ទាន់​ប្រាកដ​ថា Andy អាច​ជា​ទាន់​ពេល​​​ការ​ប្រគំតន្ត្រី​ទោល​របស់​លោក​​នៅ​ចុង​ឆ្នាំ​នេះ​ឬ​អត់​ទេ៕

រូបភាពផ្ដល់​ដោយ​ Reuters ​​​

ប្រភព៖ jaynestars ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់