- 2017-03-17 06:24:08
- ជីវិតតារា
Park Yoo Chun រួចផុតពីការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈហើយ
- 2017-03-17 06:24:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Park Yoo Chun រួចផុតពីការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈហើយ
ចន្លោះមិនឃើញ
តារាចម្រៀង និងជាតារាសម្ដែង Park Yoo Chun បានត្រូវរួចផុតពីការចោទប្រកាន់ ពីបទរំលោភសេពសន្ថវៈ និងករណីផ្សេងទៀតជាស្ថាពរហើយ។ នេះបើតាមភ្នាក់ងាររបស់លោកបានផ្ដល់ព័ត៌មាន។
តារាចម្រៀងក្រុម JYJ រូបនេះ ត្រូវបានទទួលរងការចោទប្រកាន់ខុសពីការពិតលើករណី រំលោភសេពសន្ថវៈ កាលពីឆ្នាំមុន។ ហើយក្នុងពេលនេះ ភ្នាក់ងាររបស់លោកក៏បានបញ្ជាក់ថា លោកមិនជាប់ពាក់ព័ន្ធក្នុងករណីនេះទេ។
ការិយាល័យមេធាវី "The Seoul Central District” បានបញ្ចប់រឿងក្ដីនោះជាស្ថាពរហើយ កាលពីថ្ងៃទី ១៣ ខែមិនាកន្លងទៅនេះ។
ផលិតកម្ម C-Jes Entertainment ដែលជាផលិតកម្មផ្ទាល់របស់ Park Yoo Chun បានធ្វើការសុំទោសជាសាធារណៈ ចំពោះរឿងរ៉ាវដែលបានកើតឡើងនាពេលកន្លងមក និងបានថ្លែងអំណរគុណចំពោះអ្នកគាំទ្ររបស់តារាប្រុសវ័យ ៣០ឆ្នាំរូបនេះ ទាំងក្នុង និងក្រៅប្រទេសដែល តាមដានចង់ជ្រាបពីលទ្ធផលនៃការស៊ើបអង្កេត តាំងពីដើមរហូតដល់ចប់៕