• 2017-03-20 07:48:28
  • ព័ត៌មាន

ធ្លាក់​ពី​ខ្នង​សេះ​ថ្ងៃ​មុន Andy Lau ទទួល​បាន​សំណង​ស្មើ​ Bugattiថ្មី​៤​​គ្រឿង

  • 2017-03-20 07:48:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ហុងកុង Andy Lau ទទួល​បាន​ថ្លៃ​សំណង​​ធានារ៉ាប់រង​​ចំនួន​៨០​លាន​ដុល្លារ​ហុងកុង ( ជាង​១០​​លាន​ដុល្លារ) សម្រាប់​ការ​របួស​​បន្ទាប់​ពី​ធ្លាក់​ពី​លើ​ខ្នង​សេះ ពេល​ថត​ពាណិជ្ជកម្ម​នៅ​ប្រទេស​ថ្ងៃ​កាល​ពី​ខែ​ មករា ឆ្នាំ ២០១៧។ យោង​តាម​កាសែត Kwong Wah Yit Poh។

យ៉ាង​នេះ​ក្ដី បច្ចុប្បន្ន​តារា​វ័យ​៥៥​ឆ្នាំ​បាន​ចេញ​ពី​មន្ទីរពេទ្យ​ មក​សម្រាក​នៅ​ផ្ទះ​ហើយ។ សម្រាប់​ការ​បាត់បង់​ចំណូល​អំឡុង​ពេល​របួស ពោល សម្រាក​​នៅ​ពេទ្យ​៥១​ថ្ងៃ និង​នៅ​ផ្ទះ​ថែរក្សា​សុខភាព​​៦​ខែ​ផ្សេង​ទៀត Andy ទទួល​បាន​សំណង​៤៤ ០០០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។ បើ​ប្រៀបធៀប​នឹង​សំណង​​​​ ជាង​១០​​លាន​ដុល្លារ Andy ទទួល​បាន​​នេះ​ វា​អាច​ទិញ​រថយន្ត​ប្រភេទ Bugatti Chiron 2017 តម្លៃ​២,៤​លានដុល្លារ (តម្លៃ​ក្រៅ​ស្រុក) បាន​​ដល់​៤​គ្រឿង​ឯណោះ៕

ប្រភព៖ Stomp ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់