• 2017-04-12 08:59:23
  • ព័ត៌មាន

​រំជួល​ចិត្ត​ខ្លាំង ពេល​បាន​ឮ​ពាក្យ​មួយ​ឃ្លា​ពី​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង គង់ ណៃ​

  • 2017-04-12 08:59:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​"ខ្ញុំ​លែង​បារម្ភ​បារម្ភ​ថា ចាប៉ី​ដង​វែង​នឹង​ត្រូវ​បាត់​បង់​ហើយ ​ព្រោះ​ឥឡូវ​នេះ​ចាប៉ី​ដងវែង​​ខ្ញុំ​បាន​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ហើយ"។ ​នេះ​ជា​សម្ដី​មួយ​ឃ្លា​បង្កប់​ទៅ​ដោយ​អត្ថន័យ​ដ៏​ជ្រាល​ជ្រៅ ពី​លោកតា​ គង់ ណៃ ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង និង​ជា​មរតក​មនុស្ស​រស់​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​។

​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង វ័យ​ចំណាស់​ល្បី​ល្បាញ​បំផុត​ក្នុង​ប្រទេស​កម្ពុជា បន្ត​ទាំង​អារម្មណ៍​រំភើប​បន្ត​ទៀត​ថា៖ ​ខ្ញុំ​កាន់​តែ​ចាស់​ហើយ ខ្ញុំ​មិន​អាច​លេង​ចាប៉ី​រហូត​បាន​ទេ ពេល​ដឹង​ថា​ចាប៉ី​ដង​វែង បាន​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ខ្ញុំ​រំភើប​ណាស់ ព្រោះ​ពេល​ខ្ញុំ​ស្លាប់​ទៅ​ ខ្ញុំ​លែង​ព្រួយ​បារម្ភ​ហើយ​។

លោកតា គង់ ណៃ ​លើក​ឡើង​ទៀត​ថា ជា​មោទនភាព​ដែល​ចាប៉ី​ដង​វែង​ក្លាយ​ជា​សម្បត្តិ​បេតិកភណ្ឌ​មនុស្ស​ជាតិ ហើយ​កាន់​តែ​រំភើប​ខ្លាំង​នៅ​ពេល​ដែល​មាន​ចាប៉ី​ដង​វែង​​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​។ លោកតា គង់ ណៃ បាន​សំណូម​ពរ​ទៅ​កាន់​កូន​ខ្មែរ​គ្រប់​រូប​បណ្ដុះ​ចិត្ត​ស្រឡាញ់​អ្វី​ដែល​ជា​សម្បត្តិ​វប្បធម៌​ជាតិ ព្រោះ​បើ​អស់​ពី​លោកតា​ទៅ មាន​តែ​កូន​ខ្មែរ​ជំនាន់​ក្រោយ​នេះ​ហើយ​ជា​អ្នក​បន្ត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប៉ី​ដងវែង​បាន​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាល​ពី​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា​ ឆ្នាំ ២០១៦​។ ​បន្ថែម​លើ​ពី​នេះ​ទៀត​ចាប៉ី​ដង​វែង ត្រូវ​បាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រួម​សហការ​ជាមួយ​នឹង​អាជ្ញាធរ​ជាតិ​អប្សរា​បង្កើត​ជា​ចាប៉ី​ដង​វែង​យក្ស​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ដាក់​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត៕​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់