
- 2017-04-14 05:03:19
- ព័ត៌មាន
ល្ងាចនេះ សប្បាយម៉ាអស់ដៃជាមួយក្រុមកំប្លែងពែកមីនៅតន្ត្រីGanzberg
- 2017-04-14 05:03:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្ងាចនេះ សប្បាយម៉ាអស់ដៃជាមួយក្រុមកំប្លែងពែកមីនៅតន្ត្រីGanzberg
ចន្លោះមិនឃើញ
ទស្សនិកជន និងអ្នកដើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិអង្គរសង្ក្រាន្តនៅខេត្តសៀមរាបនឹងទទួលបានចំណីចក្ខុពិសេសប្លែកដ៏អស្ចារ្យក្រោមវត្តមានក្រុមតារាកំប្លែងល្បីឈ្មោះពែកមី និងកំពូលតារាចម្រៀងល្បីៗជាច្រើនរូបទៀតនៅឆាកមហាតន្ត្រីស្រាបៀរ GANZBERG UBER CONCERT នៅតំបន់បាខែចាស់។
តាមការឲ្យដឹងពីអ្នករៀបចំកម្មវិធីថា ចាប់ពីម៉ោង៧យប់នៅឆាកតន្ត្រីស្រាបៀរ GANZBERG UBER CONCERT នៅតំបន់បាខែងចាស់ក្នុងខេត្តសៀមរាបនឹងចាប់ផ្តើមប្រគំកំដរអ្នកដើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ តារាល្បីៗដែលមានវត្តមាននារាត្រីចូលថ្ងៃទី១មាន៖
តារាកំប្លែង និងចម្រៀងនាយចឹម
លោក ឆាយ វីរៈយុទ្ធ
លោកអីណូ
លោកនីកូ និងរ៉ាប៊ី
ក្រុមតារាកំប្លែងនាយពែកមី និង
ឌីជេល្បីៗជាច្រើនរូបទៀត
ការប្រគំតន្ត្រី GANZBERG UBER CONCERT ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះក៏មានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ MYTV និង CTN។ ដូច្នេះសម្រាប់អ្នកដែលមិនបានដើរកម្សាន្តនៅអង្គរសង្ក្រាន្តនៅខេត្តសៀមរាបអាចទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍បានដោយសប្បាយរីករាយ៕