
- 2017-04-15 07:37:48
- ព័ត៌មាន
រង្វាន់ជាច្រើនរង់ចាំម្ចាស់ដែលទៅទស្សនា សិរីមន្តនៅឆាក GANZBERG សៀមរាប
- 2017-04-15 07:37:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រង្វាន់ជាច្រើនរង់ចាំម្ចាស់ដែលទៅទស្សនា សិរីមន្តនៅឆាក GANZBERG សៀមរាប
ចន្លោះមិនឃើញ
តារាចម្រៀងមុខ ខេមរៈ សិរីមន្ត និងតារាចម្រៀងល្បីៗជាច្រើនទៀតនឹងអង្រួនឆាកតន្ត្រី GANZBERG UBER CONCERT សម្រាប់រាត្រីទី២នៃអង្គរសង្ក្រាន្តនៅតំបន់បាខែងចាស់ក្នុងខេត្តសៀមរាបដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
អ្នករៀបចំកម្មវិធីបានឲ្យដឹងថា យប់នេះមានវត្តមានតារាចម្រៀងល្បីៗជាច្រើនរូបដែលនឹងធ្វើឲ្យ GANZBERG UBER CONCERT ពោរពេញដោយភាពសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីនេះ។
តារាចម្រៀងល្បីជួរមុខលោក ខេមរៈ សិរីមន្ត
តារាចម្រៀងស្រីសាច់សខ្ចីកញ្ញា សុខ ពិសី
អ្នកចម្រៀងពូកែស្រែកលោក ឆាយ វីរៈយុទ្ធ
តារាស្រីល្បីឈ្មោះមកពីខេត្តកំពង់ស្ពឺកញ្ញា អ៊ីវ៉ា
ប្រុសស្អាតលោក អ៊ីណូ
ក្រុមកំប្លែងCBS នឹងមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយសម្រាប់រាត្រីថ្ងៃទី២នៃបុណ្យចូលឆ្នាំថ្មីសម្រាប់អ្នកមកលេងខេត្តសៀមរាប
ខាងមុខឆាកតន្ត្រីធំទូលាយមានកៅអីអង្គុយយ៉ាងពិសេស អ្នកទស្សនានឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសម្រាប់ការមើលតន្ត្រី GANZBERG UBER CONCERT ផ្ទាល់។ សម្រាប់យប់នេះ រង្វាន់ទូរទស្សន៍ទំនើប២គ្រឿង មួក អាវយឹត បាល់ Speakers និងកាតាបម៉ាក GANZBERGជាច្រើនរង្វាន់ទៀតកំពុងរង់ចាំម្ចាស់។ អ្នកចូលរួមទស្សនាដោយគ្រាន់តែទិញស្រាបៀរ GANZBERG ២កំប៉ុង នឹងទទួលការថែមជូន១កំប៉ុង ព្រមទាំងទទួលបានសន្លឹកឆ្នោត១សន្លឹក។ លោកអ្នកទិញ GANZBERG ១០កំប៉ុង នឹងទទួលបានការថែមជូន៥កំប៉ុង ហើយទទួលបានសន្លឹកឆ្នោត៥សន្លឹកដើម្បីចូលរួមផ្សងសំណាងយករង្វាន់ជាច្រើនគ្រឿង។
រង្វាន់ធំសម្រាប់ការប្រគំតន្ត្រី GANZBERG UBER CONCERT នៅតំបន់បាខែងគឺម៉ូតូធំ១គ្រឿងដែលនឹងចាប់ឆ្នោតស្វែងរកម្ចាស់នារាត្រីថ្ងៃចុងក្រោយពោលគឺថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧។
អ្វីដែលកាន់តែពិសេសទៀតនោះ រថយន្តថ្មីទំនើបទាន់សម័យ១គ្រឿងម៉ាក Fords កំពុងដាក់បញ្ឈរនៅជាប់ឆាកតន្ត្រីយ៉ាងសង្ហាសម្រាប់នរណាដែលមានសំណាងគាស់ក្រវិលកំប៉ុងឈ្នះរថយន្ត និងប្រគល់ជូនភ្លាមៗតែម្តង។ សូមបញ្ជាក់ថា រថយន្តនេះសម្រាប់តែអ្នកគាស់ក្រវិលកំប៉ុងតែប៉ុណ្ណោះពោលគឺមិនមែនសម្រាប់ចាប់ឆ្នោតដោយមានសន្លឹកឆ្នោតផ្សងសំណាងនោះទេ៕