
- 2017-04-16 01:28:12
- ព័ត៌មាន
Wow! រយៈពេល២ម៉ោង Ganzberg ចែកស្រាបៀរឥតគិតថ្លៃល្ងាចនេះនៅសៀបរាប
- 2017-04-16 01:28:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Wow! រយៈពេល២ម៉ោង Ganzberg ចែកស្រាបៀរឥតគិតថ្លៃល្ងាចនេះនៅសៀបរាប
ចន្លោះមិនឃើញ
ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងចែកជូនស្រាបៀររបស់ខ្លួនដល់អ្នកចូលរួមទស្សនាដោយឥតគិតថ្លៃរយៈពេល២ម៉ោងសម្រាប់ការប្រគំតន្ត្រី GANZBERG UBER CONCERT ដែលស្ថិតតំបន់បាខែងចាស់ ក្នុងទីរួមខេត្តសៀមរាប។
អ្នករៀបចំកម្មវិធីបានឲ្យដឹងថា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិអង្គរសង្ក្រាន្តនារាត្រីថ្ងៃចុងក្រោយ GANZBERG នឹងចែកជូនស្រាបៀរ GANZBERG ម្នាក់១កំប៉ុងដោយឥតគិតថ្លៃសម្រាប់អ្នកដែលបានទៅមើលការប្រគំតន្ត្រីមុនគេពោលគឺចន្លោះម៉ោង៦ល្ងាចរហូតដល់ម៉ោង៨យប់។
ចន្លោះពីម៉ោង៦ដល់ម៉ោង៧យប់នេះ ក្រៅពីចែកស្រាបៀរម្នាក់១កំប៉ុងគ្រប់ៗគ្នាដោយឥតគិតថ្លៃ អ្នកចូលរួមក៏មានឱកាសលេងល្បែងកម្សាន្តផ្សេងៗ និងទទួលបានវត្ថុអនុស្សាវរីយ៍ពីតារាចម្រៀងល្បីៗជាច្រើនថែមទៀត។
យប់នេះវត្តមានតារាចម្រៀងល្បីៗឈានមុខគេ ក្រុមតារាកំប្លែងប្រចាំទូរទស្សន៍ CTN និងឌីជេល្បីៗជាច្រើននឹងសម្តែងជូនពោរពេញដោយភាពសប្បាយរីករាយបំផុត។ ល្ងាចនេះឆាប់ឡើង! ទៅដល់មុនគេទទួលបានកន្លែងអង្គុយមុនគេ និងទទួល GANZBERG ១កំប៉ុងដោយឥតគិតថ្លៃ។ ងាយស្រួលរកទេទីកន្លែងប្រគំតន្ត្រីគឺនៅបាខែងចាស់៕