• 2017-04-18 16:17:19
  • ព័ត៌មាន

ប្រពន្ធ រិន សាវ៉េត ចូល​សង្គ្រោះ​បន្ទាន់ មាន​សង្ឃឹម​តិច

  • 2017-04-18 16:17:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភរិយា តារា​ចម្រៀង​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស លោក រិន សាវ៉េត ដែល​​មាន​ជំងឺ​មហារីក​សុដន់​យ៉ាង​ធ្ងន់ធ្ងរ​នោះ ពេល​នេះ​កំពុងតែ​​ទទួល​​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ហៅ​ពេទ្យ​រុស្សី តាម​ស្ថានភាព​ជំងឺ​អាច​មាន​សង្ឃឹម​តិច​ណាស់។

តាម​ការ​បញ្ជាក់​ពី​លោក រិន សាវ៉េត បាន​ឲ្យ​ដឹង​ថា ភរិយា​របស់​ខ្លួន​បាន​ចូល​មក​សម្រាក​នៅ​​មន្ទីរពេទ្យ​រុស្សី​នេះ តាំង​ពី​ថ្ងៃ​ទី០៩ ខែ មេសា ឆ្នាំ ២០១៧ មក​ម្ល៉េះ​ ដោយ​ដំបូង​ឡើយ​អាការ មិន​សូវ​ជា​ធ្ងន់ធ្ងរ​ឡើយ ប៉ុន្តែ​ក្រោយ​បាន​ចាក់ថ្នាំ​គីមី បន្ថែម​ដើម្បី​សម្លាប់​មេរោគ​មហារីក​ដែល​មាន​ពីមុន​មក ជំងឺ​កាន់​តែ​ធ្វើ​ទុក្ខ​ឡើង​ៗ។

លោក​ថា មិន​ត្រឹម​តែ​មាន​ជំងឺ​មហារីក​ត្រង់​សុដន់​១មុខ​ឡើយ ភរិយា​របស់​លោក​ត្រូវ​បាន​មេរោគ​នោះ​រីក​រាលដាល​ស្ទើរ​ពេញ​ខ្លួន​ទាំង​អស់​ហើយ ពោល​គឺ​​នៅ​ត្រង់​ខួរក្បាល និង​សួត​ជា​ដើម ក៏​មាន​ដែរ។ លោក​បាន​​រៀបរាប់​បន្ត​ថា ភរិយា​របស់​ខ្លួន​​បន្ទាប់​ពី​ចាក់​ថ្នាំ​គីមី​លើក​ទី៤​មក បាន​ធ្វើ​ទុក្ខ​ដល់​ខួរក្បាល ក្បាល​ចាប់​ផ្ដើម​ឈឺ​កាន់​តែ​ខ្លាំង​ស្ទើរ​ផ្ទុះ​​សន្លប់ ដោយ​ទ្រាំ​មិន​បាន​ក៏​នាំ​មក​សម្រាក​នៅ​​មន្ទីរពេទ្យ​។

បន្ទាប់​មក​គ្រូពេទ្យ បាន​យក​ទៅ​ស្គែន​មើល​ក្បាល ក៏​ឃើញ​មេរោគ​មហារីក​នោះ​នៅ​ក្នុង​ខួរក្បាល​ទៀត។ បន្ទាប់​មក​ចាក់​ថ្នាំ​គីមី​ព្យាបាល​នៅ​ត្រង់​ខួរក្បាល​ក៏​នាំ​ឲ្យ​ហត់ គ្រូពេទ្យ​ពិនិត្យ​សួត​មើល ឃើញ​មាន​មហារីក​នៅ​ត្រង់​សួត​​ទៀត។

(រូបថត៖ ផ្ដល់​ដោយ រិន សាវ៉េត)

គិត​ត្រឹម​ម៉ោង​នេះ ភរិយា​លោក​​បាន​ស្ថិត​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​៣ថ្ងៃ​មក​ហើយ។ ដោយ​សារ​តែ​ជំងឺ​មហារីក​នេះ កាន់​តែ​រីក​រាលដាល​ស្ទើរ​គ្រប់​កន្លែង​នៃ​រាងកាយ​បែប​នេះ លោក​ថា ក្ដី​សង្ឃឹម​ថា អាច​ជា​ដូច​ដើម​​វិញ គឺ​មាន​តិចតួច​ណាស់៕

អត្ថបទ៖ ស៊ុនហ៊ួត

មតិយោបល់