
- 2017-04-21 04:04:46
- ព័ត៌មាន
ក្ដៅ...! មានព័ត៌មានក្រសួងវប្បធម៌ បើកកិច្ចប្រជុំជម្រះករណី ដេនី ក្វាន់ សាជាថ្មី
- 2017-04-21 04:04:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅ...! មានព័ត៌មានក្រសួងវប្បធម៌ បើកកិច្ចប្រជុំជម្រះករណី ដេនី ក្វាន់ សាជាថ្មី
ចន្លោះមិនឃើញ
ករណីរបស់ ដេនី ក្វាន់ បង្ហាញឈុតសិចស៊ី ធ្វើឲ្យមហាជនរិះគន់ដែលបានកើតឡើងតាំងពីចុងឆ្នាំ ២០១៦ និងស្ងប់ស្ងាត់យូរហើយនោះ ពេលនេះ មានព័ត៌មានថា ក្រសួងវប្បធម៌នឹងបើកកិច្ចប្រជុំសារជាថ្មី ដើម្បីជំនំជម្រះលើករណីរបស់តារាស្រីរូបនេះ។
បើតាមលិខិតអញ្ជើញថ្នាក់ដឹកនាំសមាគមសិល្បករស្ម័គ្រចិត្តជួយសង្គម ដែល Sabay ទទួលបាន ព្រឹកនេះ មានខ្លឹមសារបញ្ជាក់ថា ក្រសួងនឹងបើកកិច្ចប្រជុំសម្រេចលើកំហុសឆ្គងរបស់ ដេនី ក្វាន់ ក្រោយតារាស្រីរូបនេះ បង្ហាញភាពសិចស៊ីជ្រុលធ្វើឲ្យសាធារណជន ធ្វើការរិះគន់ ដែលកិច្ចប្រជុំនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ មេសា ២០១៧ ខាងមុខនេះ។
ឯកឧត្តម ថៃ នរៈសត្យា ដែលនឹងធ្វើជាអធិបតីដឹកនាំកិច្ចប្រជុំនេះ មិនទាន់ទាក់ទងបានដើម្បីសុំការអធិប្បាយបន្ថែមលើករណីនេះ ដោយទូរសព្ទឯកឧត្តមទទួលការហៅចូល តែអត់មានអ្នកលើក។ ដោយឡែក សាមីខ្លួន ដេនី ក្វាន់ ក៏មិនអាចទាក់ទងបានដូចគ្នាព្រឹកនេះ។
កាលពីអំឡុងចុងឆ្នាំ ២០១៦ ដេនី ក្វាន់ បានបញ្ចេញសិចស៊ី ដោយសំអាងថា នោះជាសិទ្ធិរបស់ខ្លួន។ ម្ដងជាពីរដង នាងក៏ទទួលការរិះគន់ខ្លាំងពីសាធារណជន រួមទាំងមិត្តរួមអាជីពផង។ ផ្ដើមពីរឿងនេះ នាងក៏មានជម្លោះពាក្យសំដីជាមួយរៀមច្បង ម៉េង កែវពេជ្ជតា។ បន្តពីនោះ នាងក៏ត្រូវបានក្រសួងវប្បធម៌ហៅទៅអប់រំ និងណែនាំ ហើយ ដេនី ក្វាន់ ក៏បានសុំទោសសាធារណជន និងក្រសួងវប្បធម៌ផង។
ហេតុការណ៍ ក៏បានស្ងប់ស្ងាត់តាំងពីពេលនោះ ទើបតែពេលនេះ ក៏មានដំណឹងថា ក្រសួងនឹងបើកកិច្ចប្រជុំសម្រេចលើកំហុសឆ្គងគ្រានោះរបស់ ដេនី ក្វាន់ នៅថ្ងៃ២៥ មេសា ខាងមុខនេះតែម្ដង៕