- 2017-04-25 06:19:15
- ព័ត៌មាន
ថ្មីបំផុត! ក្រសួងសម្រេចបញ្ឈប់ ដេនី ក្វាន់ រាល់សកម្មភាពសិល្បៈទាំងស្រុង
- 2017-04-25 06:19:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្មីបំផុត! ក្រសួងសម្រេចបញ្ឈប់ ដេនី ក្វាន់ រាល់សកម្មភាពសិល្បៈទាំងស្រុង
ចន្លោះមិនឃើញ
ព្រឹកមិញនេះនៅក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានបើកកិច្ចប្រជុំទាក់ទងនឹងបញ្ហាសិចស៊ីរបស់របស់តារាសម្ដែង ដេនី ក្វាន់ ដែលបានធ្វើឲ្យជះផលអវិជ្ជមានដល់សិល្បៈ និងសម្រេចបញ្ឈប់រាល់សកម្មភាពសិល្បៈទាំងអស់របស់នាង ប៉ុន្តែការប្រជុំពុំមានវត្តមាននាងនោះទេ។
ឯកឧត្ដម ចំរើន វ៉ាន់ដា ទីប្រឹក្សាក្រសួងវប្បធម៌ និងជាអនុប្រធានលេខាធិការក្រុមប្រឹក្សាវិន័យ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានមានប្រសាសន៍ថា ដោយកន្លងមកក្រសួងបានផ្ដល់ឱកាសដល់ ដេនី ក្វាន់ និង បានណែនាំនាងជារឿយៗក្នុងគោលបំណងកែប្រែឥរិយាបថក្នុងការស្លៀកពាក់របស់នាងឲ្យសក្ដិសមជាសិល្បការិនី កម្ពុជា។ ប៉ុន្តែ នាងមិនដែលធ្វើតាម ក៏ដូចជាគោរពតាមពាក្យណែនាំនោះទេ គឺមានតែផ្គឺន និង ស្លៀកពាក់កាន់តែសិចស៊ី លើសដើម ដែលនេះជាបញ្ហាក្ដៅមួយដែលក្រសួងមិនអាចលើកលែងបាន។
ឯកឧត្ដម បន្តថា "ពេលនេះក្រុមប្រឹក្សាបានវាយតម្លៃជារួមមួយសម្រេចថាបញ្ឈប់រាល់សកម្មភាពសិល្បៈគ្រប់ទម្រង់ទាំងអស់របស់ ដេនី ក្វាន់ រយៈពេល ១២ខែ ដោយគ្មានការលើកលែងអ្វីទាំងអស់"។
ទីប្រឹក្សាក្រសួងវប្បធម៌ និងជាអនុប្រធានលេខាធិការក្រុមប្រឹក្សាវិន័យ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានបន្ថែមថា មាន ៤ចំណុចសំខាន់ៗ ដែលស្ថាប័នពាក់ព័ន្ធទាំងអស់គួរដឹងពីបញ្ហារបស់ ដេនី ក្វាន់៖
១. ក្រុមប្រឹក្សាសម្រេចដាក់ពិន័យ ដេនី ក្វាន់ ចំនួយ ១ឆ្នាំទាក់ទង នឹងគ្រប់សកម្មភាពសិល្បៈទាំងអស់។
២. គ្រប់សមាគមសិល្បៈទាំងអស់ត្រូវមានឯកសារច្បាស់លាស់ដើម្បីបញ្ជាក់មកក្រសួងពីសមាជិករបស់ខ្លួន ដើម្បីជៀសវាងករណីដូច ដេនី ក្វាន់។
៣. ក្រុមប្រឹក្សាវិន័យសំណូមពរគ្រប់ផលិតកម្មទាំងអស់ ពេលជ្រើសរើសតារាសម្ដែង គួរជ្រើសរើសតាមសមាគមសិល្បៈនីមួយៗដែលមានស្រាប់ ព្រោះមានការគ្រប់គ្រងច្បាស់លាស់។
៤. ក្រុមប្រឹក្សាវិន័យសំណូមពរ ដល់ស្ថាប័នពាក់ព័ន្ធសូមគោរពតាមសេចក្ដីប្រកាសពាក់ព័ន្ធ នឹងតារាសម្ដែង ដេនី ក្វាន់ ជាពិសេសសំណូមពរដល់ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ កុំផ្ដល់ទិដ្ឋាការក្នុងការថតផ្សព្វផ្សាយគ្រប់ទម្រង់សិល្បៈដែលទាក់ទងនឹងតារាស៊ីចស៊ីខាងលើនេះដែរ៕