• 2017-04-27 04:48:51
  • ព័ត៌មាន

ឃ្លាំង ហួត ផ្ដល់​ផ្ទះ​ឲ្យ រិន សាវ៉េត ស្នាក់​នៅ និង​ធានា​ចិញ្ចឹម​កូន​រៀន​រហូត​ដល់​ចប់

  • 2017-04-27 04:48:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយ​ចង្វា​ដែល​កន្លង​មក​ធ្លាប់​ជួយ​តារា​ចម្រៀង រិន សាវ៉េត ខ្លះ​ៗ​ហើយ​នេះ ឥឡូវ​បាន​ផ្ដល់​ជំនួយ​បន្ថែម​ក្រោយ​ភរិយា​ស្លាប់​កាល​ពី​ពេល​ថ្មី​ៗ​ដោយ​សារ​ជំងឺ​មហារីក។

ជំនួយ​ដែល​លោក​ ឃ្លាំង ហួត ផ្ដល់​បន្ថែម​ឲ្យ រិន សាវ៉េត នា​ពេល​នេះ គឺ​លោក​បាន​កៀរគរពី​ម្ចាស់​ជំនួយ​ផ្សេង​ៗ ដែល​សរុប​ប្រមូល​ប្រាក់​បាន​ប្រហែល​៧០០០ដុល្លារ​ជូន​ទៅ​តារា​ចម្រៀង​រូប​នេះ ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​៧ថ្ងៃ ជូន​ប្រពន្ធ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អភិបាល​ខណ្ឌ​រូប​នេះ​ថែម​ទាំង​ផ្ដល់​ផ្ទះ ឲ្យ​តារា​ចម្រៀង​រូប​នេះ​ស្នាក់​នៅ​ផ្ទះ​ចំនួន២ឆ្នាំ ដោយ​មិន​ឲ្យ​បង់​ថ្លៃ​ទឹក​ភ្លើង ដោយ​លោក​ទទួល​បាន​ជំនួយ​ពី​ឧកញ៉ា ពង់ ឃាវសែ។

ក្រៅ​ពី​នេះ លោក​ ថែម​​ទាំង​សន្យាថា នឹង​​ជួយកូន​ប្រុស​លោក រិន សាវ៉េត ឲ្យ​រៀន​ថែម​ទៀត​ផង។ “យើង​នឹង​ព្យាយាម​រក​ជំនួយ​បន្ថែម​ទៀត ដើម្បី​ផ្ដល់​ជូន សាវ៉េត បន្ថែម បើ​សិន​ជា​អាច​រក​បាន"។ លោក ឃ្លាំង ហួត បន្ថែម។

ការ​សម្រេច​ជួយ​​នេះ​ក៏​ព្រោះ​តែ​លោក​គិត​ថា ដោយសារតែ​អាណិត​តារា​ចម្រៀង​រូប​នេះ ត្បិត​អី​​លោក រិន សាវ៉េត ជា​អតីត​ក្មេង​ស្នាក់​ជំរុំ មិន​មាន​សាច់​ញាតិ ដែល​លោក​បាន​ស្គាល់​តាំង​ពីយូរយារ​​មក​ហើយ។

ថវិកា​​​ប្រហែល​៧ពាន់​ដុល្លារ​នោះ គឺ​បាន​មក​ពី​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​ចូល​បុណ្យ​ជា​មួយ​លោក។ កន្លង​មក​លោក ឃ្លាំង ហួត ​ធ្លាប់​​បាន​ទិញ​​​ម៉ូតូ​​គ្រឿង​ព្រម​ទាំង​ផ្ដល់​ថវិកា​មួយ​ចំនួន​ម្ដង​មក​ហើយ ដល់​តារា​ចម្រៀង រិន សាវ៉េត។ ពិធី​បុណ្យ​៧ថ្ថៃ ជូន​ប្រពន្ធ តារា​ចម្រៀង រិន សាវ៉េត និង​ធ្វើ​នៅ​ថ្ងៃ​ទី ២៩ ខែ មេសា ឆ្នាំ ២០១៧ នៅ​ឯ​ស្រុក​កំណើត ក្នុង​ខេត្ត តាកែវ៕

អត្ថបទ៖ ទារិកា

មតិយោបល់