• 2017-04-27 08:46:26
  • ព័ត៌មាន

សុគន្ធ នីសា ផ្ទុះ​ប្រតិកម្ម​រឿង​រិះគន់​តារា​ហង្ស​មាស​ មិន​ទៅ​ចូល​រួម​បុណ្យ​សព​ប្រពន្ធ​ រិន សាវ៉េត​

  • 2017-04-27 08:46:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​ថា​ តារា​ចម្រៀង​ហង្ស​មាស​​រង​ការ​រិះ​គន់​ពី​មហា​ជន​ថា​មិន​ទៅ​ចូល​រួម​បុណ្យ​សព​ប្រ​ពន្ធ​លោក រិន សាវ៉េត​។​ ក្រោយ​ពី​បាន​ឃើញ​ព័ត៌មាន​នេះ​ភ្លាម​ កញ្ញា សុគន្ធ​ នីសា ក៏​បាប​បញ្ចេញ​ប្រតិកម្ម​ថា​អ្នក​រិះគន់​ចាំ​តែ​រិះគន់​។

សុគន្ធ នីសា បាន​បង្ហោះ​សារ​ នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​នាង​ថា​ មុន​និង​រិះ​គន់​​សូម​ពិនិត្យ​មើល​ឲ្យ​ច្បាស់​ចាំ​រិះ​គន់​ពិធី​រៀប​អាពាហ៍ពិពាហ៍​ ជប់​លៀង​ ខួប​កំណើត​ឬ​បុណ្យ​ផ្សេង​ៗ​ សុទ្ធ​តែ​ត្រូវ​បាន​រៀប​ចំ​ពេលវេលា​ និង​កំណត់​ថ្ងៃ​ខែ​ច្បាស់​លាស់​។ ដូច្នេះ​មនុស្ស​ម្នាក់​ៗ​​បាន​រៀប​ចំ​ខ្លួន​ជា​ស្រេច​ដើម្បី​ចូល​រួម​ទៅ​តាម​កម្មវិធី​។

នាង​ថា​ ដោយ​ឡែក​រឿង​ បុណ្យ​សព​ប្រពន្ធ​ លោក រិន សាវ៉េត​ មិន​បាន​កំណត់​ទុក​មុន​ទេ​ដូច្នេះ​បុគ្គល​គ្រប់​រូប​មិន​បាន​ត្រៀម​ខ្លួន​​និង​ចិត្ត​ទៅ​ចូល​រួម​ទេ​​។ " ព្រោះ​ខណៈ​ពេល​ហ្នឹង​ម្នាក់ៗ​គាត់​រវល់​ទៅ​សម្ដែង​នៅ​ឆ្ងាយ​ នៅ​ក្រៅ​ប្រទេស​ ហើយ​ខ្លះ​ទៀត​គេ​ជាប់​រវល់​ខ្លាំង​ដោយ​មិន​អាច​ទុក​ការ​ងារ​ចោល​បាន​ ព្រោះ​ជា​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​ងារ​ផ្ទាល់​ខ្លួន​"។

ទោះ​បី​ជា​មិន​បាន​ទៅ​ចូល​រួម​បុណ្យ​សព​ប្រ​ពន្ធ​លោក​ រិន សាវ៉េត​ នៅ​ពេល​នេះ​ក្ដី​តែ​បុណ្យ​ប្រាំ​ពី​រ​ថ្ងៃ​ខាង​មុខ​នាង​ នឹង​ឆ្លៀត​ទៅ​ឲ្យ​បាន​ ក្នុង​ចន្លោះ​ថ្ងៃ​ណា​មួយ​នៃ​ពិធី​បុណ្យ​។ តែ​កន្លង​មក​នាង​ក៏​ធ្លាប់​រៃ​អង្គាស​ថវិកា​យក​ទៅ​យក​ព្យាបាល​ជំងឺ​ប្រពន្ធ​លោក រិន សាវ៉េត ផងដែរ​។ នេះ​បើ​តាម​ សុគន្ធ នីសា បញ្ជាក់​នៅ​លើ​ហ្វេស​ប៊ុក​៕

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់