• 2017-04-27 09:02:50
  • ព័ត៌មាន

ក្ដៅ​ៗ! សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រកាស​ទិញ​ផ្ទះ​ឲ្យ រិន សាវ៉េត

  • 2017-04-27 09:02:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មុន​នេះ​មាន​ព័ត៌មាន​លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយ​ចង្វារ​ឲ្យ​ផ្ទះ​ដែល​លោក​ខ្ចី​បន្ត​ពី​ឧកញ៉ា ពង់ ឃាវ​សែ អោយ រិន សាវ៉េត ស្នាក់​នៅ​២​ឆ្នាំ​នោះ ឥឡូវ​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​សម្រេច​ទិញ​ផ្ទះ​នោះ​ជូន​តារា​ចម្រៀង​ក្រ​ខ្សត់​រូប​នេះ​ហើយ។

លោក ឃ្លាំង ហួត ដដែល​បាន​ប្រកាស​មុន​នេះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក។ អភិបាល​ខណ្ឌ​រូប​នេះ​បាន​សរសេរ​ថា៖ "ដំណឹង​ទាន់​ហេតុការណ៍!​ សម្ដេច​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ទិញ​ផ្ទះ​ដែល​ខ្ញុំ​បាន​ខ្ចី​ឱ្យ រិន សាវេត រស់​នៅ​ជូន​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​របស់ រិន សាវ៉េត តែ​ម្ដង ។ ខ្ញុំ​បាទ​សូម​គោរព​ថ្លែង​អំណរ​គុណ​ចំពោះ​ចិត្ត​មេត្តា​ធម៌​របស់​សម្ដេច​ទាំង​ទ្វេ សូម​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក ទេវតា​ឆ្នាំ​ថ្មី​តាម​ជួយ​បី​បាច់​ថែ​រក្សា​សម្ដេច​ទាំង​ទ្វេ ព្រម​ទាំង​ក្រុម​គ្រួសារ​ជួប​តែ​ពុទ្ធពរ​៤​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់