• 2017-04-27 09:13:47
  • ព័ត៌មាន

ករណី​ក្រសួង​បញ្ឈប់ ដេនី ក្វាន់ ល្បី​ដល់​កាសែត​អង់គ្លេស

  • 2017-04-27 09:13:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​ ២៥ ខែ មេសា ឆ្នាំ ២០១៧ ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ​បាន​សម្រេច​បញ្ឈប់​រាល់​​សកម្មភាព​សិល្បៈ​ទាំង​អស់​របស់​​តារា​សម្ដែង​ស្រី ដេនី ក្វាន់​រយៈ​ពេល​១២​ខែ ហើយ​ដំណឹង​នេះ​ក៏​បាន​លេច​លើ​សារព័ត៌មាន​អង់គ្លេស Daily Mail ទៀត​ផង។

​លើ​ចំណងជើង​ធំ​ៗ​ក្នុង​គេហទំព័រ Daily Mail បាន​សរសេរ​ជា​ភាសា​អង់គ្លេស​​ថា៖ “Cambodian actress is banned from making new movies for a year because culture bosses say she is 'too sexy'។ បក​ជា​ភាសា​ខ្មែរ៖ “តារា​សម្ដែង​ស្រី​កម្ពុជា​ត្រូវ​បាន​ផ្អាក​សម្រាប់​ការ​ថត​រឿង​ថ្មី​រយៈពេល​១​ឆ្នាំ ព្រោះ​ក្រសួង​​​និយាយ​ថា នាង​សិចស៊ី​ខ្លាំង​ពេក"។

រំឭក​ថា ​​​​ឯកឧត្ដម ចំរើន វ៉ាន់ដា ទីប្រឹក្សា​ក្រសួង​វប្បធម៌​ និង​ជា​អនុប្រធាន​លេខាធិការ​​ក្រុម​ប្រឹក្សា​វិន័យ​ ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ​  ធ្លាប់​ទុក​ឱកាស​ឲ្យ ដេនី ក្វាន់កែប្រែ​ឥរិយាបថ​ក្នុង​ការ​ស្លៀកពាក់ ប៉ុន្តែ​តារា​ស្រី​រូប​នេះ​នៅ​តែ​បន្ត​ភាព​ផ្គឺន ដូច្នេះ​ក្រសួង​ក៏​ចាត់​វិធានការ​តែ​ម្ដង៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី