• 2017-05-13 12:50:12
  • ព័ត៌មាន

ថ្មីបំផុត! វីដេអូកូនប្រុស នាយហុងដា សារភាពសម្លាប់ម្ដាយចេញហើយ

  • 2017-05-13 12:50:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមវីដែអូរបស់ក្រុមរាជអាវុធហត្ថភ្នំពេញ កូនរបស់នាយរបស់ប្រុសបង្កើតរបស់នាយហុងដាដែលមានឈ្មោះ អឿន សុខខេន ហៅ និច បានសារភាពថាខ្លួនពិតជាបានធ្វើទង្វើអត្តឃាតទៅលើម្ដាយចុងរបស់ខ្លួនមែន។

“មែន!” នេះជាចម្លើយដែលជនល្មើសបានសារភាពទៅកាន់រាជអាវុធហត្ថខណ្ឌដង្កោនូវសំណួរថា“ប្អូនបានសម្លាប់ម្ដាយចុងរបស់ខ្លួនពិតប្រកដមែនអត់?” នៅ​មុន​នេះ​បន្តិច។

ជនល្មើសរូបនេះបានរៀបរាប់ពីសកម្មភាពថា ខ្លួនបានចាប់យកជនរងគ្រោះជាម្តាយចុងនៅម៉ោង៦ល្ងាចទៅប៉ុស្ត៍អាស៊ីអាគ្នេយ៍។ ក្រោយមកបុរសម្នាក់នេះបានធ្វើសកម្មភាពដោះយកគ្រឿងអលង្ការដែលរួមមានកងដៃ ចិញ្ចៀន នៅក្នុងបន្ទប់ផ្ទាល់របស់នាងក្រោយពេលនាងដេកលក់។ បន្ទាប់ពីនាងភ្ងាក់ជនល្មើសរូបនេះបានយកខ្សែឆ្នាំអ៊ុតរ៉ឺតកសម្លាប់នាង ហើយក៏រត់គេចខ្លួនជាមួយប្រពន្ធតែម្ដង។

កូនប្រុសនាយហុងដា បញ្ជាក់ច្បាស់ថា មូលហេតុដែលកើតឲ្យមានអំពើរឃាតកម្មនេះគឺដោយសារត្រូវការលុយដើម្បីទិញថ្នាំ ដែលរូបលោកជាក្មេងម្នាក់ញៀនថ្នាំតាំងពីឆ្នាំ២០១៤។ “មុនថ្ងៃខ្ញុំធ្វើសកម្មភាពនោះ២ថ្ងៃ ខ្ញុំបានប្រើគ្រឿងញៀន ហើយថ្ងៃកើតហេតុខ្ញុំបានស្រវឹងគ្រឿនញៀននៅឡើយទេ” ជនដៃដល់បញ្ជាក់។

ងាកមកខាងដៃគូរបស់ជនល្មើសដែលមានឈ្មោះថា នេត រស្មីកន្និកា អះអាងថាខ្លួនមិនបានដឹងពីហេតុការអ្វីទេ ព្រោះប្តីខ្លួនបានផ្ដល់មូលហេតុខុសៗគ្នាដល់តែ៤លើកជុំវិញបញ្ហានេះ។

សូមស្ដាប់បន្ថែម ជុំវិញការសារភាពដោយផ្ទាល់របស់ជនល្មើស!

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី