• 2017-05-17 06:47:18
  • ព័ត៌មាន

ហុង​ដា បញ្ចេញ​ឃ្លីប​វីដេអូ​ប្រតិកម្ម​ទៅ​ ឃ្មឹប(​មាន​វីដេអូ)

  • 2017-05-17 06:47:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មុន​នេះ​បន្តិច​នាយ ហុងដា បាន​ចេញ​វីដេអូ​ Live មួយ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​ប្រតិកម្ម​ទៅ​នាង​ឃ្មឹប​ដែល​ថា​លោក​មិន​ទទួល​ខុស​ត្រូវ​។

នាយ ហុងដា បាន​និយាយ​នៅ​ក្នុង​វីដេអូ Live ថា​នាង​ ឃ្មឹប មិន​គួរ​យក​រឿង​ដែល​បែក​បាក់​គ្នា​ជា​ច្រើន​ឆ្នាំ​ហើយ​យក​មក​បើក​កាយ​ឡើង​វិញ​ម្ដង​ទៀត​ ស្រប​ពេល​ដែល​លោក​កំពុង​តែ​មាន​ទុក្ខ​ធំ​ប្រពន្ធ​ស្លាប់​ចោល​ និង​ឪពុក​កំពុង​តែ​ឈឺ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​។

​ហុងដា បន្ត​ថា​ អ្វី​ដែល​​ ឃ្មឹប និយាយ​កន្លង​មក​មិន​មែន​ជា​ការ​ពិត​ទេ បើ​សិន​ជា​អ្វី​ដែល​នាង​និយាយ​ជា​ការ​ពិត​លោក​មិន​ខ្លាច​និង​ទទួល​ឡើយ​។ នៅ​ពេល​នេះ​លោក​ទុក​ពេល​ឲ្យ​នាង​ ឃ្មឹប​ រយៈ​ពេល​១​ថ្ងៃ​ចេញ​វីដេអូ​ សុំ​ទោស​ បើ​ពុំ​ដូច្នោះ​ទេ​ខ្លួន​នឹង​ចេញ​មុខ​និយាយ​រឿង​រ៉ាវ​​ដែល​បែក​គ្នា​កន្លង​មក​ប្រាប់​ទៅ​មហា​ជន​ឲ្យ​បាន​ដឹង​ជា​សាធារណៈ។

“បើ​រឿង​ពិត​និយាយ​មក​ខ្ញុំ​ទទួល​យក​ តែ​នេះ​មិន​មែន​ជា​រឿង​ពិត​ទេ ហើយ​ចាំ​បាន​អត់​នៅ​ពេល​ដែល​លែង​លះ​គ្នា​ហើយ​នៅ​តែ​ខល​មក​សុំ​លុយ​ខ្ញុំ​ ហេតុអ្វី​បាន​មិន​នឹក​ឃើញ​អំពើ​ល្អ​ខ្លះ​ខ្ញុំ​អញ្ចឹង​" ។ ហុងដា បន្ថែម​ តាម​រយៈ​ វីដេអូ Live ៕​​​

ហេតុ​តែ​ចង់​ជួប​មុខ​កូន​ប្រុស ឃ្មឹប សុខ​ចិត្ត​ខ្ចី​លុយ​គេ​ឡើង​មក​ភ្នំពេញ

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់