• 2017-05-23 08:06:15
  • ព័ត៌មាន

កញ្ញាឯក ហាក់​ ឌីជូរលីន ត្រៀម​ខ្លួន​បក​ស្រាយ​ពី​មូលហេតុ​នាង​ធ្លាក់​ពី​លើ​អាគារ

  • 2017-05-23 08:06:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​សន្លប់​បាត់​បង់​ស្មារតី​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ កញ្ញាឯក ហាក់​ ឌីជូរលីន ដែល​ធ្លាក់​ពី​ជាន់​ទី​១២សណ្ឋាគារ​CASA បាន​ភ្ញាក់​ដឹង​ខ្លួន​វិញ​ហើយ​នៅ​ព្រឹក​នេះ ក្នុង​នោះ​នាង​បាន​បង្ហោះ​សារ​មួយ​ថា​នាង​នឹង​ចេញ​វីដេអូ​បក​ស្រាយ​ជុំ​វិញ​រឿង​រ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ។ ​

ព្រឹក​មិញ​នេះ​ នាង​សរសេរ​សារ​មួយ​ថា៖ "ពេល​នេះ​ខ្ញុំ​ដឹង​ខ្លួន​វិញ​ហើយ​ ហើយ​ខ្ញុំ​នឹង​និយាយ​ពី​ហេតុផល បើ​ចង់​មើល​សូម​ Share ឲ្យ​អ្នក​មិន​ដែល​ដឹង​ផង".

រលឹក​ផង​ដែរ​ថា ហេតុការណ៍​ដែល​ស្រី​ស្អាត​រូប​នេះ​ធ្លាក់​ពី​អគារ ​គឺ​កើត​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៧។ តែ​សំណាង​ល្អ​នាង​ធ្លាក់​មក​ចំ​អាង​ទឹក​ដែល​មិន​បាន​បណ្ដាល​ឲ្យ​រូប​នាង​ស្លាប់​នោះ​ទេ ​គ្រាន់​តែ​រង​បួស​ធ្ងន់ និង​សន្លប់​ជា​ច្រើន​ថ្ងៃ ពោល​គឺ​ទើប​តែ​ដឹង​ខ្លួន​វិញ​នៅ​ព្រឹក​នេះ​ឯង។

*តាម​ដាន​ព័ត៌មាន​សិល្បៈ​អន្តរជាតិ

*តាម​ដាន​ព័ត៌មាន​សិល្បៈជាតិ​

*ខ្លះៗពីកូន​ខ្មែរ​ធ្លាប់ចាប់ដៃសម្ដែងជាមួយ Ariana Grande ​ជុំវិញ​...

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី