• 2017-05-31 02:17:41
  • ព័ត៌មាន

ក្ដៅ​គគុក! យូរី រង​ការ​ចោទ​ថា​ក្បត់​ស្នេហ៍​ចាស់​ ទៅ​យក​បុរស​ម្នាក់​ក្នុង​ទ្រនំ​តែ​មួយ​

  • 2017-05-31 02:17:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​កាល​ពី​យប់​មិញ​នេះ​ ដោយ​គណនី ហ្វេសប៊ុក Red ដែល​គេ​ដឹង​ថា​ជា ​អ្នក​ដឹក​នាំ MV របស់​ផលិតកម្ម​ Sunday បាន​បង្ហោះសារ​មួយ​ថា តារា​​ចម្រៀង ​យូរី​ ដែល​ជា​សង្សារ​ខ្លួន​បាន​ផិត​ក្បត់​ទៅ​យក​អ្នក​ថ្មី អ្នក​ដែល​នៅ​ក្នុង​ផលិត​កម្ម​សាន់​ដេ​តែ​មួយ។ ​

ក្នុង​សារ​ដដែល​ លោក​សរសេរ​ជា​សំនៀង​អង់គ្លេស​ប្រែ​ជា​ភាសា​ខ្មែរ​ថា៖ " អូនអើយ យើង​នៅ​ជាមួ​យគ្នា​៤ឆ្នាំហើយ ដូច​ប្តី​ប្រពន្ធ​អ៊ីចឹង អ្វី​ក៏​យើងធ្លាប់ធ្វើជាមួយគ្នាដែរ សុខជា ជាមួយគ្នា រំភើប​លំបាក និង​សប្បាយ​បែប​ណា​ក៏យើង​ហែល​ឆ្លង​អស់​ហើយ​ដែរ​។ តើ​ហេតុ​អ្វី ពេល​នេះ​អូន​ក្បត់​បង​កើត តើ​អូន​សប្បាយ​ណាស់​មែនទេ ដែល​បាន​ក្បត់​បង សាហាវ​យ៉ាងនេះ តើ​ពេល​នេះ​បងត្រូវ​ធ្វើ​បែប​ណា តើ​បង​អាច​សូម​រៀបរាប់​រឿង​យើង​ទាំងអស់ ឲ្យ​ចេញ​មក ដើម្បី​បន្ធូរ​អារម្មណ៍ ឈឺ​ចាប់​ពេល​នេះ​បាន​ទេ"។

បើ​តាម​សារ​ដែល​លោក​បង្ហោះ​ក្រោយ​ទៀត​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ខ្លួន​សង្ស័យ​ថា​គូស្នេហ៍​របស់​ខ្លួន​មាន​ស្នេហ៍​លួច​លាក់​ជា​មួយ​គេ​គឺ​ដៃ​គូ​ថ្មី Bmo Trapz ដែល​ប្រិយមិត្ត​ភាគ​ច្រើន​ស្គាល់​តាម​បទ "​ចាក់​ទឹក​ដូង"។

ជុំ​វិញ​ករណី​នេះ Sabay មិន​ទាន់បាន​ការ​បំភ្លឺ​​ណា​មួយ​ពី យូរី ឡើយ​ ព្រោះ​លេខ​ទូរសព្ទ​ដែល​ធ្លាប់​ទាក់ទង​ជា​មួយ​នាង​កន្លង​មក ​​ឆ្លើយ​ថា​ច្រឡំ​លេខ។

ជុំវិញ​ករណី​នេះ លោក ឡាយ សុក​ចំរើន អ្នក​គ្រប់​គ្រង​ទូទៅ​ផលិតកម្ម​ ក៏​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ចំពោះ​រឿងដែល​កើត​ឡើង​ចំពោះ​កូន​ក្រុម​របស់​លោក​ដូច​គ្នា ដោយ​លោក​មិន​បាន​ទទួល​ទូរសព្ទ។

យ៉ាង​ណា​ក្ដី អ្នក​ចម្រៀង​ក្នុង​ផលិតកម្ម​តែ​មួយ ក្នុង​លក្ខខណ្ឌ​​​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ប្រាប់​ថា​ លោក​មិន​ដឹង​ស៊ី​ជម្រៅ​ដែរ គ្រាន់​ដឹង​ថា​ យូរី និង Red ពី​មុន​ពិត​ជា​សង្សារ​នឹង​គ្នា​មែន។ តែ​រឿង​រស់​នៅ​ជា​មួយ​គ្នា​ដូច​ប្តី​ប្រពន្ធ​ ឬ ក្បត់​ទៅ​មាន​អ្នក​ថ្មី​លោក​មិន​បាន​ដឹង​ដូច​គ្នា៕

អត្ថបទ៖ សុខណា

មតិយោបល់