• 2017-06-06 03:07:33
  • ជីវិតតារា

តារា​ចម្រៀង Beyoncé ភ័យ​ខ្លាច​កូនស្រី​ច្បង មាន​អារម្មណ៍​ឯកា ដោយ​សារ​តែ...

  • 2017-06-06 03:07:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំហំ​ពោះ​របស់​ កំពូល​តារា​ចម្រៀង​ស្រី​អាមេរិក​ Beyoncé កាន់​តែ​ធំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ហើយ​ថ្ងៃ​សម្រាល​បុត្រ​ក៏​កាន់​តែ​កៀក​ដែរ​។

យ៉ាង​ណា​មិញ​ចំពោះ​ Beyoncé និង​ស្វាមី​ មិន​ចង់​ឲ្យកូន​ស្រី​ច្បង​របស់​ខ្លួន​ Blue Ivy មាន​អារម្មណ៍​ថា​ ពួក​គេ​ឈប់​គិត​ ឈប់ស្រលាញ់​នាង​ទេ​។ ដូច្នេះ​ហើយ​ ឪពុកម្ដាយ​ទាំង​ ២ មាន​គម្រោង​ឲ្យ​កូនចូលមើល​ម្ដាយ​អំឡុងពេលសម្រាល​បុត្រ​ដែរ​។ នេះ​បើ​តាម​ កាសែត​ The Daily Star។

ប្រភព​ដដែល​បាន​និយាយ​ថា​៖ "ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​ថា​កូន​ស្រី​ អាច​នឹង​មាន​អារម្មណ៍​ថា​ ឯកា​គ្មាន​អ្នក​ខ្វល់​ នៅ​ពេល​ដែល​កូន​ភ្លោះ​របស់​ពួកគេ​កើត​ ដូច​នេះ​ក្នុង​នាម​ជា​ឪពុកម្ដាយ​ នឹង​ព្យាយាម​ឲ្យ​កូន​មាន​អារម្មណ៍​ថា​កក់ក្ដៅ​គ្រប់​ពេល​”។

បើក្រឡេក​ទៅ​មើលគ្រួសារ​ទាំង​មូល​ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ទទួល​ស្វាគមន៍​ សមាជិក​គ្រួសារ​ថ្មី​ ដែល​នឹង​មក​កាន់​ពិភព​លោក​ក្នុង​ឆាប់​ៗ​ខាង​មុខ​នេះ៕

*ចុចអាន៖

-ទ្រព្យសរុបរបស់ Jay-Z និង Beyonce មាន​រហូត​ទៅដល់ជាង១ប៊ីលានដុល្លារ

-តារា​ល្បី! មីក្រូហ្វូន​ធម្មតា​សោះ Beyonce លក់​បាន​ដល់​ម៉ឺន​ដុល្លារ

ប្រភព៖ Metro ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី