លេចអក្សរខ្មែរលើឆាកប្រគំតន្ត្រីរបស់តារារ៉េប Jay Z
លេចអក្សរខ្មែរលើឆាកប្រគំតន្ត្រីរបស់តារារ៉េប Jay Z
- 2015-10-26 22:45:52
- វីដេអូ
តារាចម្រៀងរ៉េបអាមេរិក Jay Z បានចូលរួមក្នុងកម្មវិធី Jimmy Kimmel Live កាលពីសប្ដាហ៍មុន ដើម្បីផ្សព្វផ្សាយការប្រគំតន្ត្រីសប្បុរសធម៌ Tidal X ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ពេលដែលតារាវ័យ៤៥ឆ្នាំឡើងសម្ដែង គេឃើញមានលេចចេញអក្សរខ្មែរ "ញូវយ៉ក" នៅពីក្រោយឆាក។
ក្នុងកម្មវិធី Jimmy Kimmel Live ស្វាមីរបស់ Beyoncé បានលើយកបទ "Empire State of Mind" ដែលរៀបរាប់ពីទីក្រុងញីវយ៉កដែលជាស្រុកកំណើតរបស់ខ្លួន។ អំឡុងពេលតារារូបនេះចម្រៀងដល់ចំណុចមួយដែលតារាស្រី Alicia Keys ច្រៀងបន្តគេឃើញមានអក្សរប្រទេសជាច្រើនដែលសរសេរពាក្យ "New York” លោតនៅខាងក្រោយ ក្នុងនោះក៏មានអក្សរខ្មែរផងដែរ ត្រង់នាទី ១:១៧និង២:១៥ដែលសរសេរថា "ញូវយ៉ក"។
ការប្រគំតន្ត្រីសប្បុរសធម៌ Tidal X នឹងរៀបចំនៅមជ្ឈមណ្ឌលBarclays Center ដែលមានការចូលរួមពី Beyoncé, Nicki Minajនិង Usher ។
សូមទស្សនាវីដេអូខាងក្រោម៖
https://youtu.be/qooJO1JjkUw
ចុចអាន៖បទចម្រៀងថ្មីរបស់ Justin Bieber គឺចង់សូមទោសដល់ Selena Gomez ?
ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖wbt, youtube