• 2017-07-03 08:50:28
  • ព័ត៌មាន

ក្តៅៗ!​ Kayne West និង​ Jay Z កំពុង​​ឆេះ​ដុំ​ដាក់​គ្នា!

  • 2017-07-03 08:50:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​រ៉េប​ទាំង​ពីរ​រូប​នេះ​កំពុង​តែ​មាន​រឿង​ចម្រូងចម្រាស​គ្នា​យ៉ាង​ខ្លាំង​ដោយ​សារ​ថ្មី​នេះ​ Jay Z បាន​លើក​ឡើង​ថា​ Kayne West ជំពាក់​លុយ​ខ្លួន​យ៉ាង​ច្រើន​មិន​ទាន់​សង​ នៅ​ក្នុង​បទ​ចម្រៀង​របស់​ខ្លួន​សម្រាប់​អាល់ប៊ុម​ 4:44 ដែល​ទើប​នឹង​ចេញ​ថ្មី​ៗ​នេះ។

តារា​រ៉េប Kayne West

ដោយ​សារ​តែ​អន់​ចិត្ត​​​ ថ្មីៗ​នេះ Kayne ទើប​តែ​ចាក​ចេញ​ពី​ក្រុម​ហ៊ុន​ Tidal ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​​ចម្រៀង​តាម​អ៊ីនធឺណិត​ដែល​ខ្លួន​បាន​ជួយ​ Jay Z បង្កើត​កាល​ពី​ឆ្នាំ​ ២០១៥ ដែល​ក្នុង​នោះ​មាន​ជំនួយ​ពី​ Rihanna និង Calvin Harris ផង​ដែរ នេះ​បើ​តាម​ការ​រាយ​ការណ៍​ពី​សារព័ត៌មាន TMZ។

តារា​ចម្រៀង​​ វ័យ​ ៤០​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​បាន​ជំពាក់​ប្រាក់​ជាង​ ៣លាន​ដុល្លារ​ពី​សេវា​ចម្រៀង​នេះ​​បន្ទាប់​ពី​ចេញ​ពី​ក្រុម​ហ៊ុន​។ មុន​នឹង​រឿង​នេះ​កើត​ឡើង​មេធាវី​ប្រចាំ​ខ្លួន​របស់​ Kayne ក៏​ធ្លាប់​បាន​ប្ដឹង​ទៅ​ក្រុម​ហ៊ុន​ Tidal ចំពោះ​បញ្ហា​ក្រុម​ហ៊ុន​នេះ​មិន​គោរព​ច្បាប់​កុង​ត្រា​មួយ​ចំនួន។ នេះ​​ដោយ​សារ​តែ​អាល់ប៊ុម​ចម្រៀង "Saint Pablo” របស់​ Kanye បាន​នាំ​ចូល​អ្នក​ប្រើ​ប្រាស់​ Tidal ដល់​ទៅ​ជាង​១លាន​នាក់​ ប៉ុន្តែ​ខ្លួន​មិន​បាន​ទទួល​អ្វី​ទាំង​អស់។

ក្រៅ​ពី​នេះ​មាន​រឿង​ចម្រូង​ចម្រាស់​ជាច្រើន​បាន​កើត​ឡើង​ ដោយ​ក្រុម​ហ៊ុន​​ Tidal បាន​សន្យា​ថា​នឹង​សង​វិញ​នូវ​បញ្ហា​នេះ​ដោយ​ជួយ​ Kayne ក្នុង​ការ​បង្កើត​វីដេអូ​ចម្រៀង​សម្រាប់​បទ​ថ្មីៗ។ ប៉ុន្តែ​ Kayne មិន​បាន​ធ្វើ​តាម​សន្យា​ដោយ​មិន​បាន​ផលិត​វីដេអូ​ចម្រៀង​ឲ្យ​ទាន់​ពេល​។​

តារា​រ៉េប Kayne West

សម្រាប់​ពេល​នេះ​ Jay Z ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុន Tidal មិន​សប្បាយ​ចិត្ត​នោះ​ទេ​ដែល​ Kayne ស្រាប់​ចាក​ចេញ​ពី​ក្រុម​ហ៊ុន​ភ្លាមៗ​ដូច្នេះ​ ដោយ​បញ្ជាក់​ថា​នឹង​ប្ដឹង​បើ​សិន​ជា Kayne ចូល​សហការ​ជាមួយ​ក្រុម​ហ៊ុន​ថ្មី។

នេះ​គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ដោយ​សារ​អ្នក​ទាំង​ពីរ​គឺ​ជា​មិត្ត​ជិតស្និទ្ធ​រាប់​ឆ្នាំ​មក​ហើយ៕

តារា​រ៉េប Kayne West និង​ Jay Z

ចុច​អាន៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់
អត្ថបទថ្មី