- 2017-07-14 07:59:31
- ជីវិតតារា
ទីបំផុត! Beyoncé ដាច់ចិត្តបង្ហាញមុខកូនភ្លោះរបស់ខ្លួនដែលទើបកើតហើយ
- 2017-07-14 07:59:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត! Beyoncé ដាច់ចិត្តបង្ហាញមុខកូនភ្លោះរបស់ខ្លួនដែលទើបកើតហើយ
ចន្លោះមិនឃើញ
ក្រោយសម្រាលកូនភ្លោះជាង ១ខែមក Beyoncé និងស្វាមី មិនដែលបង្ហាញ ឬប្រកាសអ្វីទាក់ទងនឹងសមាជិកថ្មី ២រូបនេះទេ ទើបតែពេលនេះ នាងបានបង្ហោះរូបពួកគេលើ Instagram ក្នុងគម្រប់ ១ខែ។
តារាស្រីម្ចាស់ពាន "The Grammy” រូបនេះបានចែករំលែករូបថតរបស់នាង ពរកូនជាទីស្រលាញ់ទាំង ២ ដែលទើបនឹងកើត ព្រមទាំងមានតុបតែងដោយកម្រងផ្កាច្រើនពណ៌ស្រស់ស្អាត មើលប្លែកអារម្មណ៍ លើគណនី Instagram របស់នាង។ អមជាមួយរូបនោះ Beyoncé បានសរសេរថា៖ "Sir Carter និង Rumi អាយុ ១ខែហើយថ្ងៃនេះ”។
នេះជាលើកដំបូងហើយ ដែលកូនភ្លោះប្រុសស្រីរបស់កំពូលតារាចម្រៀងអាមេរិក Jay-Z និងBeyoncé បានបង្ហាញមុខជាសាធារណៈ ក្រោយប្រសូតកាលពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧ ក្នុងទីក្រុង Los Angeles៕
ចុចអាន៖