- 2017-06-06 07:30:58
- ព័ត៌មាន
មិនធម្មតាកូនប្រុស អេនជី អាយុ៧ខែ តែលេចមុខតំណាងឲ្យផលិតផលមួយ
- 2017-06-06 07:30:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតាកូនប្រុស អេនជី អាយុ៧ខែ តែលេចមុខតំណាងឲ្យផលិតផលមួយ
ចន្លោះមិនឃើញ
ជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍ដែលកូនប្រុសពិធីការិនីអ្នកនាង ដាលីស ហៅ អេនជី ត្រូវបានជ្រើសរើសធ្វើជាតំណាងម្សៅទឹកដោះកូនក្មេង១ប្រភេទរយៈពេល៣ឆ្នាំ។
អ្នកនាង អេនជី បានប្រាប់ Sabay ថាមូលហេតុដែលក្រុមហ៊ុនជ្រើសរើសយកកូនប្រុសរបស់ខ្លួនឈ្មោះ ហេងលី អរឌី ទៅធ្វើជាអ្នកតំណាងឲ្យម្សៅទឹកដោះគោ ដោយសារតែនាង គឺជាពិធីករដ៏ឆ្នើមមួយរូបប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍។ ម្យ៉ាងវិញទៀតកូនប្រុសរបស់នាងក៏បានប្រើប្រាស់ម្សៅទឹកដោះគោនេះ តាំងពីសម្រាលរហូតមកដល់បច្ចុប្បន្ននេះ។
“ចាសកូនប្រុសខ្ញុំចុះកុងត្រាធ្វើជាអ្នកតំណាងឲ្យម្សៅទឹកដោះគោ Inmilk រយៈពេល៣ ឆ្នាំ កុងត្រាហ្នឹងចុះកាលពីថ្ងៃទី៥ ខែ មិថុនា ឆ្នាំ ២០១៧ម្សិលមិញនេះ"។ អេបជី ហៅ ដាលីស ថ្លែង។
អេនជី បន្ថែមថា នាងពិតជាមានអារម្មណ៍រំភើបចិត្តយ៉ាងព្រោះនេះជាលើកទី១ដែលម្សៅទឹកដោះគោះ មកពីប្រទេសសិង្ហបុរីផ្ដល់ឱកាសឲ្យកូនប្រុសធ្វើជាអ្នកតំណាងផលិតផលមួយនេះ។ ទាក់ទងទៅហ្នឹងទំហំទឹកប្រាក់ដែលខាងក្រុមហ៊ុនចុះកុងត្រារយៈពេល៣ឆ្នាំនេះនាងសុំបដិសេធមិនឆ្លើយ៕
ចុចអានព័ត៌មានដ៏គួរឲ្យអារម្មណ៍ប៉ុន្មានថ្ងៃនេះខាងក្រោម
ម្ដាយ អ៊ិត សេដ្ឋា រំពឹងអតីតកូនប្រសាមកចូលរួមបុណ្យ៧ថ្ងៃកូនប្រុស និងមកជួបចៅៗ
ទិដ្ឋភាពដ៏ក្រៀមក្រំលាយឡំនឹងទឹកភ្នែកថ្ងៃបូជាសព អ៊ិត សេដ្ឋា(វីដេអូ)