- 2017-06-15 04:18:42
- ព័ត៌មាន
តោះ! មើលកំពូលអ្នកញុំាមីហឹរ ២ នាក់ ក្នុងកម្មវិធី ប៉ិបស៊ីបែកពោះ (វីដេអូ)
- 2017-06-15 04:18:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! មើលកំពូលអ្នកញុំាមីហឹរ ២ នាក់ ក្នុងកម្មវិធី ប៉ិបស៊ីបែកពោះ (វីដេអូ)
ចន្លោះមិនឃើញ
ធម្មតាពេលមេឃស្រទំរៀងត្រជាក់បន្តិច ម្នាក់ៗតែងនឹកឃ្លាចង់ញុំាមីស៊ុបក្តៅៗ។ សម្រាប់បុរសសង្ហារ ឡុងតេង និង ស្រីស្អាត ម៉ារី ក៏មិនខុសពីគេឯងដែរ គ្រាន់តែឮថាត្រូវបានគេអញ្ជើញទៅញុំាមីនៅហាងមីហឺរ៧កម្រិត សប្បាយចិត្តឡើងញញឹមបិទមាត់មិនជិត។ មានឯណាពេលទៅដល់អន់ចង់ ព្រោះចានមីឡើងធំ ហើយហឺរកម្រិតកំពូលទៀត។
នេះជាបេសកកម្មថ្មី១ របស់កម្មវិធីយុវវ័យបែបសប្បាយៗ ឈ្មោះថា ប៉ិបស៊ីបែកពោះ ដែលតម្រូវឲ្យតារាកិត្តិយសត្រូវប្រឹងញុំាមី ១ ចានធំឲ្យអស់។ តែវិន័យក្នុងកម្មវិធីនេះមិនតឹងរឹងពេកទេ គឺអនុញ្ញាតឲ្យផឹកប៉ិបស៊ីបានដើម្បីជួយបន្ធូរកម្រិតហិល ឬពេលអួរខ្លាំង។
ធានាថាល្អមើលប្លែកភ្នែកតែម្តង ពិសេសត្រង់ឈុតតួប្រុស ឡុងតេងនិយាយថា ៖«ឃើញគេលើកមីមកស្មានតែមួយចានញុំា៣នាក់ ..»។ ព្រោះថាតាមពិតទៅ គឺ ១ចានធំនោះសម្រាប់ម្នាក់ប៉ុណ្ណោះ។
នេះមិនមែនជាការសម្ដែងទេ គឺ ញុំាពិតៗ ហិលពិតៗតែម្តង ។
ចង់ដឹងថាតារាវ័យក្មេងទាំងពីរអាចបញ្ចប់បេសសកម្មញុំាមីហិល ៧កម្រិតនេះដោយជោគជ័យ ឬ អត់នោះ សូមមើលវីដេអូ ៖