- 2017-06-24 02:19:40
- ស្ទីលតារា
២ចំណុចធ្វើឲ្យ Vj Alaskoo មិនកោពុកមាត់
- 2017-06-24 02:19:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២ចំណុចធ្វើឲ្យ Vj Alaskoo មិនកោពុកមាត់
ចន្លោះមិនឃើញ
ដោយសារតែមានការជជីកសួរថាហេតុអ្វីបានជា Vj Alaskoo មិនកោពុកមាត់ និងពុកចង្កាចេញទុកវែងធ្វើអ្វី? ទាក់ទងទៅហ្នឹងការទុកពុកមាត់ និង ពុកចង្កា នេះមានហេតុផលពីរចំណុចដែលលោកមិនកោចេញ។
Vj Alaskoo បានប្រាប់Sabay ថាពីចំណុចដែលធ្វើឲ្យលោកទុកពុកមាត់ និងពុកចង្កាមិនសម្រេចចិត្តតាមការស្នើសុំរបស់អ្នកគាំទ្រមាន៖ ទី១ ទុកពុកមាត់ និងពុកចង្កាដើម្បីថតម៉ូដសំលៀកបំពាក់ ព្រោះម្ចាស់ហាងមើលឃើញថាទម្រង់មុខលោកដូចតួឥណ្ឌា ដូច្នេះហើយទើបស្នើសុំមិនឲ្យកោពុកមាត់។
ចំណែកឯចំណុចទី២វិញថតស្ប៉តពាណិជ្ជកម្មឲ្យថ្នាំបាញ់សម្លាប់សត្វល្អិត នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ។ ដោយក្នុងនោះលោកសម្ដែងជាតួ Cowboy បាញ់គ្នាជាមួយនាយគ្រឿន។ បន្ទាប់ពីថតស្ប៉តពាណិជ្ជកម្មទាំងពីរខាងលើនេះចប់លោក នឹងកោពុកមាត់ពុកចង្កាចេញ។
“បាទក្រោយពីថតរួចខ្ញុំ កោវាចេញហើយព្រោះទុកវាទៅស្កៀបណាស់ ព្រោះខ្ញុំមិនដែលទុកពុកមាត់ផងនេះជាលើកទី១ហើយដែលខ្ញុំទុកវាបានវែងដូច្នេះ"។ នេះបើតាម Vj Alaskoo ថ្លែងបញ្ជាក់៕
ចុចអាន៖រឿងរ៉ាវពាក់ព័ន្ធ Vj Alaskoo
ចុចអាន៖ត្រឹម១ប៉ប្រិចភ្នែកហង្សមាសជ្រុះបាត់តារាចម្រៀងនិងអ្នកផលិតកម្មវិធីដល់ទៅ៥រូប
ចុចអាន៖ទីបំផុតកូនទាំង៣ រួមទាំងម្ដាយរបស់ អ៊ិត សេដ្ឋា ទិញបានផ្ទះ១ល្វែងហើយ